គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបើកសម័យប្រជុំលើកទី៣១
|
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៣១(TTXVN) |
(VOV)_នាព្រឹកថ្ងៃទី២២ កញ្ញា ក្រោមការធ្វើអធិបតីភាពរបស់ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានបើកសម័យប្រជុំ លើកទី៣១ ដើម្បីត្រៀមរៀបចំខ្លឹមសារអោយសម័យប្រជុំលើកទី៨ រដ្ឋសភាលើកទី១៣ដែល គ្រោងនឹងប្រព្រឹត្តទៅនាចុងខែតុលាខាងមុខ
នេះ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា Nguyen Sinh Hung បានលើកច្បាស់ថា៖ សម័យប្រជុំលើកនេះនឹងផ្តល់មតិសំរាប់គំរោងច្បាប់ចំនួន១៥ និងបណ្ដារបាយ ការណ៍របស់រដ្ឋាភិបាលដែលស្ដីពីការងារតស៊ូបង្ការ ប្រឆាំងបទល្មើស និងការរំលោភ ច្បាប់ ការងារបង្ការ ប្រឆាំងនឹងអំពើពុករលួយ ឆ្នាំ ២០១៤ …លៗ។
ផ្តល់មតិចំពោះគំរោងច្បាប់ព្រហ្មទ័ណ្ឌ (ធ្វើវិសោធនកម្ម) បណ្ដាដំណាងបានឯក
ភាពអំពីការធ្វើវិសោធនកម្មជាសារវ័ន្ត លើគ្រប់វិស័យនៃក្រមច្បាប់ព្រហ្មទ័ណ្ឌ។ ប្រធាន រដ្ឋសភា Nguyen Sinh Hung បានក្រើនរំលឹកថា៖
“ យោងទៅតាមរដ្ឋធម្មនុញ្ញប្រកាណាដែលមិនបានកំណត់ក្នុងច្បាប់ចាស់ គឺក្នុង ច្បាប់លើកនេះត្រូវកំណត់ច្បាស់ដូចជា៖ កម្មសិទ្ធិ សេរីភាពខាងការធ្វើអាជីវកម្ម តួនា
ទីរបស់តុលាកា…លៗ។ ប្រការណាដែលប្រជាជនអាចដោះស្រាយបានជាមួយគ្នាគឺ
មិនបាច់ នាំចេញទៅតុលាកាទេ៕”