គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបន្តសកម្មភាព

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបន្តសកម្មភាព - ảnh 1
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបន្តសកម្មភាព (Image: Vietnam+)



(VOVworld) – នាព្រឹកថ្ងៃទី ២១ កុម្ភៈ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វៀតណាមបានរួមមតិចំពោះពង្រាងច្បាប់ធ្វើវិសោធកម្មបំពេញបន្ថែមមាត្រាមួយ ចំនួនរបស់ច្បាប់អាកាសចរណ៍ស៊ីវិលវៀតណាម ហើយពិភាក្សាអំពីរបាយការយ៍ វាយរំលៃនិងដកបទពិសោជន៍ក្នុងការអនុវត្តសេចក្តីសម្រេចចិត្តស្តីពីការបោះឆ្នោត
ទំនុកទុកចិត្តចំពោះអ្នកកាន់ដំណែងនៅរដ្ឋសភាក្រុមប្រឹក្សាប្រជាជន។ ប្រធាន
រដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានធ្វើជាអធិបតីកិច្ច ប្រជុំលើកនេះ។ ផ្តល់មតិចំពោះពង្រាងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់
អាកាសចរណ៍ស៊ីវិលវៀតណាមប្រធានក្រុមប្រឹក្សាជនជាតិ លោក Ksor Phuoc បាន
លើកច្បាស់ថា៖

“សកម្មភាពនៃព្រលានយន្តហោះមួយមានខ្លឹមសារជាច្រើន។ប៉ុន្តែយើងត្រូវធានា
ប្រសិទ្ធិភាពខាងសេដ្ឋកិច្ចនិងសន្តិសុខ។ការធានាសន្តិសុខនៅព្រលានយន្តហោះ
មានច្រើនដំណាក់កាលដែលរដ្ឋត្រូវទទួលខុសត្រូវ។ដោយហេតុនេះការទទួលខុស
ត្រូវរបស់រដ្ឋគឺខ្ពស់ណាស់។ព្រលានយន្តហោះនិងសកម្មភាពហោះហើរនៅទីនេះ
មិនត្រឹមតែទាក់ទិនដល់បញ្ហាសេដ្ឋកិច្ចប៉ុណ្ណោះទេថែមទាំងទាក់ទិនផ្ទាល់ដល់
បញ្ហាការពារ ប្រទេសនិងសន្តិសុខជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ