គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមផ្តល់មតិយោបល់ស្ដីពីការត្រៀម រៀបចំសម្រាប់សម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៤

(VOVWORLD) -សម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ នឹងធ្វើការប្រមាណ ២៣ ថ្ងៃ (បើកនាថ្ងៃទី ២១ ខែតុលា)។ 
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមផ្តល់មតិយោបល់ស្ដីពីការត្រៀម រៀបចំសម្រាប់សម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ - ảnh 1 សម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ នឹងបើកនាថ្ងៃទី ២១ ខែតុលា (រូបថត៖ VOV)

នាថ្ងៃទី ១៤ ខែកញ្ញា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានផ្ដល់មតិអំពីសេចក្ដីព្រៀងច្បាប់ចំនួន ២ ដែលរួមមាន៖ ច្បាប់ស្តីពីការសម្របសម្រួល សន្ទនានៅតុលាការ ច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីអង្គការចាត់តាំងរដ្ឋសភា និងផ្តល់មតិអំពីការ ការត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៤។

តាមការរំពឹងទុក សម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ នឹងធ្វើការប្រមាណ ២៣ ថ្ងៃ (បើកនាថ្ងៃទី ២១ ខែតុលា)។ ក្នុងនោះ រដ្ឋសភានឹងចំណាយរយៈពេល ១២ ថ្ងៃសម្រាប់ការងារនិតិបញ្ញត្តិ ពិចារណា អនុម័តលើសេចក្ដីព្រៀងច្បាប់ចំនួន ១០  និងផ្ដល់មតិលើសេចក្ដីព្រៀងច្បាប់ចំនួន ៨។ ទន្ទឹមនឹងនេះ រដ្ឋសភាក៏នឹងពិចារណានិងសម្រេចលើបញ្ហាសេដ្ឋកិច្ចសង្គម និងថវិការដ្ឋ គម្រោងស្តីពីការវិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនៅក្នុងតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ ដែលមាន ស្ថានភាពលំបាកពិសេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ