គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាពិភាគ្សាអំពីរបាយការណ៍ឃ្លាំមើលការរៀចចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ

(VOVworld) - បន្តសម័យប្រជុំទិ៣១ នាព្រឹកថ្ងៃទី១ តុលា គណៈកម្មាធិការអចិន្ត្រៃ
រដ្ឋសភាវៀតណាម បានផ្ទៀងស្ដាប់និងពិភាគ្សាអំពីរបាយការណ៍ឃ្លាំមើលការរៀបចំ
រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ក្នុងវិស័យវិនិយោគសាធារណៈ អង្គភាពអាជី
វកម្មរដ្ឋ និងប្រព័ន្ធធនាគារ។ដំណាងភាគច្រើន បានវាយតំលៃខ្ពស់ចំពោះសកម្មភាព
របស់ក្រុមឃ្លាំមើលក្នុងការកសាងឯកសារវិភាគចំពោះដំណើរការរៀបចំរចនាសម្ព័ន្ធ
លើវិស័យទាំង៣ពោលខាងលើ។ប៉ុន្តែ បណ្ដាដំណាង ចាត់ទុកថា របាយការណ៍ឃ្លាំ
មើលមិនទាន់វិភាគឲ្យបានច្បាស់លាស់នូវលទ្ធផលក្នុងដំណើរការអនុវត្តគម្រោងការ
ណ៍នៅឡើយ។ស្ដីពីបញ្ហានេះ ប្រធានរដ្ឋសភាលោក​ Nguyen Sinh Hung បានសង្កត់
ធ្ងន់ថា របាយការណ៍ត្រូវធ្វើឲ្យច្បាស់លាស់រាល់បញ្ហាទាក់ទិននិងមូលហេតុនៃការ
លំបាក់ ដើម្បីនាំចេញភារកិច្ចជាក់ស្ដែងដល់ឆ្នាំ២០១៥។លោក បានឲ្យដឹងថា៖

គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាពិភាគ្សាអំពីរបាយការណ៍ឃ្លាំមើលការរៀចចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung


“នេះជាការឃ្លាំមើលកំពូលដើម្បីគណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា យកធ្វើជាមូល
ដ្ឋាន សំរាប់រដ្ឋសភាដំណើរការឃ្លាំមើលនិងនាំចេញសេចក្ដីសម្រេចចិត្ត។ក្នុង
សេចក្ដីសម្រេចចិត្តនោះ ត្រូវនិយាយឲ្យច្បាស់លាស់នូវស្ថានភាពរៀបចំរចនា
សម្ព័ន្ធឡើងវិញ លទ្ធផលដែលទទួលបាន និងការផ្ដួចផ្ដើមគំនិតក្រោយពីការឃ្លាំ
មើល។ទន្ទឹមនឹងនោះ ត្រូវធ្វើឲ្យច្បាស់លាស់នូវមូលហេតុនិងគោលដៅនៃការ
រៀបចំរចនាសម្ព័ន្ធឡើងវិញដល់ឆ្នាំ២០១៥ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ