គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមផ្ដល់មតិចំពោះសេចក្ដីព្រាងច្បាប់វិនិយោគតាមរូបភាពដៃគូរដ្ឋ-ឯកជន

(VOVWORLD) - គណៈកម្មាធិការបានស្នើឲ្យ កំណត់តួនាទីដ៏ឯករាជ្យរបស់សវនកម្មក្នុងគម្រោង PPP ហើយកំណត់អំពី សកម្មភាពត្រួតពិនិត្យ អធិការកិច្ចឯកទេសនិងឃ្លាំមើលរបស់ស្ថាប័នគ្រប់ គ្រងរដ្ឋ ការបដិវាទរបស់រណសិរ្សមាតុភូមិ និងការឃ្លាំមើលរបស់សហគមន៍ ចំពោះគម្រោង PPP។ 
គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមផ្ដល់មតិចំពោះសេចក្ដីព្រាងច្បាប់វិនិយោគតាមរូបភាពដៃគូរដ្ឋ-ឯកជន - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមលើកទី៤៣ (រូបថត៖ quochoi.vn) 

  បន្តរបៀបវារៈនៃកិច្ចប្រជុំលើកទី៤៣ នាថ្ងៃទី២៤មីនា គណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា វៀតណាមបានផ្ដល់មតិចំពោះសេចក្ដីព្រាងច្បាប់វិនិយោគតាមរូបភាពជាដៃគូរវាងរដ្ឋ-ឯកជន (PPP)។ គណៈកម្មាធិការបានស្នើឲ្យ កំណត់តួនាទីដ៏ឯករាជ្យរបស់សវនកម្មក្នុងគម្រោង PPP ហើយកំណត់អំពី សកម្មភាពត្រួតពិនិត្យ អធិការកិច្ចឯកទេសនិងឃ្លាំមើលរបស់ស្ថាប័នគ្រប់ គ្រងរដ្ឋ ការបដិវាទរបស់រណសិរ្សមាតុភូមិ និងការឃ្លាំមើលរបស់សហគមន៍ ចំពោះគម្រោង PPP។ នេះជាបណ្ដាឧបករណ៍របស់រដ្ឋសំដៅគ្រប់គ្រងនិង ធានាប្រសិទ្ធភាពនៃគម្រោង PPP។ អនុប្រធានរដ្ឋសភាលោក Phung Quoc Hien បានស្នើឲ្យបន្តត្រួតពិនិត្យឡើងវិញនូវយន្តការអនុគ្រោះ ទាក់ទាញការ វិនិយោគឲ្យបានសមស្រប សំដៅធានាផលប្រយោជន៍របស់រដ្ឋ វិនិយោគិន និងប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ