គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាឯកភាពលើការលើកលែង បន្ថយពន្ធសម្រាប់អង្គភាពអាជីវកម្មនិងប្រជាជន

(VOVWORLD) - ណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភាបានឯកភាពជាមួយរដ្ឋាភិបាលលើការកាត់បន្ថយពន្ធលើចំណូលអាជីវកម្ម ចំនួន៣០% សម្រាប់អង្គភាពអាជីវកម្មនានាដែលមានប្រាក់ចំណូលសរុបឆ្នាំ២០២១មិន ហួស ពី២០០ពាន់លានដុង ហើយប្រាក់ចំណូលសរុបឆ្នាំ២០២១ត្រូវធ្លាក់ចុះបើធៀបនឹង ឆ្នាំ២០២០។
គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាឯកភាពលើការលើកលែង បន្ថយពន្ធសម្រាប់អង្គភាពអាជីវកម្មនិងប្រជាជន - ảnh 1រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Ho Duc Phoc អានរបាយការណ៍របស់រដ្ឋាភិបាល។
(រូបថត៖ quochoi.vn)
បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា គណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភាបានគាំទ្រចំពោះភាពចាំបាច់នៃការចេញផ្សាយដំណោះស្រាយមួយចំនួនអំពីការលើកលែង បន្ថយពន្ធ សំដៅជួយទ្រទ្រង់អង្គភាពអាជីវកម្មនិងប្រជា ពលរដ្ឋដែលរងផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ ១៩។ គណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភាបានឯកភាពជាមួយរដ្ឋាភិបាលលើការកាត់បន្ថយពន្ធលើចំណូលអាជីវកម្ម ចំនួន៣០% សម្រាប់អង្គភាពអាជីវកម្មនានាដែលមានប្រាក់ចំណូលសរុបឆ្នាំ២០២១មិន ហួសពី២០០ពាន់លានដុង ហើយប្រាក់ចំណូលសរុបឆ្នាំ២០២១ត្រូវធ្លាក់ចុះបើធៀបនឹង ឆ្នាំ២០២០។   
ចំពោះអាជីវកម្មលក្ខណៈគ្រួសារនិងបុគ្គល រដ្ឋាភិបាលនឹងកែសម្រួលគោល នយោបាយពន្ធ តាមទិសអនុញ្ញាតឲ្យលើកលែងចំនួនពន្ធពេញលេញដែលត្រូវបង់ក្នុង ត្រីមាសទី៣និងត្រីមាសទី៤ឆ្នាំ២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ