គណបក្ស CDU/CSU និងគណបក្ស SPD ឯកភាពពេលវេលាដំណើរការចរចាស្ទង់មតិអំពីការបង្កើតរដ្ឋាភិបាល

(VOVWORLD) - នាថ្ងៃទី ២០ ធ្នូ ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យសង្គម (SPD) និងសម្ព័ន្ធគណបក្សប្រជាធិបតេយ្យសង្គមគ្រឹសសាសនា (CDU/CSU) បានឲ្យដឹងថា៖ ភាគីនានាបានឯកភាពនឹងដំណើរការចរចាស្ទង់មតិអំពីការបង្កើតសម្ព័ន្ធភាពរដ្ឋាភិបាលចាប់ពីថ្ងៃទី ៧ ដល់ទី ១២ មករា ឆ្នាំ ២០១៨។ 
គណបក្ស CDU/CSU និងគណបក្ស SPD ឯកភាពពេលវេលាដំណើរការចរចាស្ទង់មតិអំពីការបង្កើតរដ្ឋាភិបាល  - ảnh 1 គណបក្ស CDU/CSU និងគណបក្ស SPD ឯកភាពពេលវេលាដំណើរការចរចាស្ទង់មតិអំពីការបង្កើតរដ្ឋាភិបាល 

(VOVworld) – នាថ្ងៃទី ២០ ធ្នូ ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យសង្គម (SPD) និងសម្ព័ន្ធគណបក្សប្រជាធិបតេយ្យសង្គមគ្រឹសសាសនា (CDU/CSU) បានឲ្យដឹងថា៖ ភាគីនានាបានឯកភាពនឹងដំណើរការចរចាស្ទង់មតិអំពីការបង្កើតសម្ព័ន្ធភាពរដ្ឋាភិបាលចាប់ពីថ្ងៃទី ៧ ដល់ទី ១២ មករា ឆ្នាំ ២០១៨។ សេចក្តីសម្រេចពោលខាងលើត្រូវបាននាំចេញ ក្នុងសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីការពិភាក្សាក្រៅផ្លូវការរវាងប្រធានគណបក្ស SPD លោក  Martin Schulz  ប្រធានគណបក្ស CDU អធិការបតីលោកស្រី Angela Merkel និងថ្នាក់ដឹកនាំគណបក្ស CSU លោក Horst Seehofer រួមជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត នៃភាគីទាំងបី។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងនេះបានឯកភាពរៀបចំការចរចាដោយប្រធាន បទពិភាក្សាចំនួន ១៥ ក្នុងនោះ រួមមានបញ្ហាទាក់ទិនដល់ហិរញ្ញវត្ថុ ពន្ធ អាជីវកម្ម ថាមពល គ្រួសារនិងអន្តោប្រវេសន៍និងសមាហរណកម្ម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ