គណៈបក្សកុម្មុយនិស្តឆែក-Morava គាំទ្រគោលជំហររបស់វៀតណាមក្នុងការដោះ ស្រាយបញ្ហាសមុទ្រខាងកើត

(VOVworld)-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅសាធារណរដ្ឋឆែក នាថ្ងៃទី១៩
សីហា គណៈប្រតិភូជាន់ខ្ពស់មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោក
ស្រី Ha Thi Khiet លេខាមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មាធិការចលនាប្រជាជន
មជ្ឈឹម បានមានជំនួបធ្វើការជាមួយប្រធានគណៈបក្សកុម្មុយនិស្តឆែក-Morava
លោក Vojtech Filip។

គណៈបក្សកុម្មុយនិស្តឆែក-Morava គាំទ្រគោលជំហររបស់វៀតណាមក្នុងការដោះ ស្រាយបញ្ហាសមុទ្រខាងកើត - ảnh 1
លោកស្រី Ha Thi Khiet ជួនកាដូអនុស្សាវរីយ៍ចំពោះលោកVojtech Filip
(រូបថតៈ TTXVN)

        ថ្លែងមតិនៅទីនេះ លោក Vojtech Filip បានអះអាងថា រដ្ឋាភិបាលឆែក និង គណៈបក្សកុម្មុយនិស្តឆែក-Morava ជានិច្ចកាលគាំទ្រការសម្របខ្លួនដ៏ជ្រាលជ្រៅ ចូលក្នុងសង្គមរបស់សហគមន៍ជនវៀតណាមដែលកំពុងរស់នៅសាធារណរដ្ឋ
ឆែក។  លោកក៏ឲ្យដឹងថា គណៈបក្សកុម្មុយនិស្តឆែក-Morava ជានិច្ចកាលគាំទ្រ
ជម្រុញរាល់ គោលនយោបាយសំដៅបង្កើនចំណងមិត្តភាពនិងសហប្រតិបត្តិការ'
រវាងប្រទេស​ទាំងពីរ ឆែកនិងវៀតណាម។ លោក Vojtech Filip បានសម្តែងការ
គាំទ្រគោលជំហរ របស់វៀតណាម​ក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត
លើបណ្តាវេទិការពហុ​ភាគីនិងអន្តរជាតិ។

        នាថ្ងៃដដែល ក្នុងដំណើរទៅសាកសួរសុខទុកកម្មភិបាលស្ថានទូតវៀត
ណាម ប្រចាំនៅឆែក លោកស្រី Ha Thi Khiet បានលើកសរសើរកម្មាភិបាល
មន្ត្រីនៃ ស្ថាន័តំណាងរបស់វៀតណាមនៅឯបរទេស ដែលមានសកម្មភាព
ជាក់ស្តែង ក្នុង ការងារចលនាមហាជន ​និងមានការរួមចំណែកចូលក្នុងបុព្វ
ហេតុកសាងនិង អភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ