គណបក្សកុំម្មុយនីស្តបារាំងមានលេខាទូទាំងប្រទេសថ្មី

(VOVWORLD) - នាថ្ងៃទី ២៥ ខែវិច្ឆិកា មហាសន្និបាតនៃបក្សកុម្មុយនិស្តបារាំងលើកទី៣៨ បានតែងតាំងលោក Fabien Roussel ធ្វើជាលេខាទូទាំងប្រទេស ជំនួសឲ្យលោក Pierre Laurent ដែលជាថ្នាក់ដឹកនាំគណបក្សនេះក្នុងរយៈពេល ៨ ឆ្នាំកន្លងទៅ។
គណបក្សកុំម្មុយនីស្តបារាំងមានលេខាទូទាំងប្រទេសថ្មី - ảnh 1 លោក Fabien Roussel ត្រូវបានតែងតាំងធ្វើជាលេខាទូទាំងប្រទេសបារាំង

មហាសន្និបាតនៃបក្សកុម្មុយនិស្តបារាំងលើកទី៣៨ បានប្រពឹ្រត្តទៅចាប់ពី ថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ឆ្នាំ២០១៧ នៅខេត្ត Val-de-Marne ភាគខាងត្បូងទីក្រុងប៉ារីស។ គួរបញ្ជាក់ដែរថា ក្នុងថ្ងៃធ្វើការទី៣នៃមហាសន្និបាតនេះ លោក Fabien Roussel អាយុ ៤៩ ឆ្នាំ នាបច្ចុប្បន្នជាលេខាធិការនៃសម្ព័ន្ធភាពភាគខាងជើងនៃបក្សកុម្មុយនិស្តបារាំង ដែលត្រូវបានតែងតាំងធ្វើជាលេខាទូទាំងប្រទេសជំនួសឱ្យលោក Pierre Laurent ដែលជាថ្នាក់ដឹកនាំគណបក្សនេះ កាលពីខែមិថុនា ឆ្នាំ២០១០។ បន្ទាប់ពីការប្រគល់ការងាររួចរាល់ហើយ លោក Pierre Laurent នឹងទទួលតំណែងធ្វើជាប្រធានក្រុមប្រឹក្សាជាតិ ដែលត្រូវបានគេចាត់ទុកថាជារដ្ឋសភានៃគណបក្សកុម្មុយនិស្តបារាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ