គណបក្សកុម្មុយនីស្តស្វីស និងគណបក្សការងារ ស្វីសផ្ញើលិខិតអបអរសាទរដល់បក្សកុម្មុយនីស្តវៀតណាម

(VOVWORLD) - ក្នុងឱកាសមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមនោះ គណបក្សកុម្មុយនីស្តស្វីស និងគណបក្សការងារ ស្វីសផ្ញើលិខិតអបអរសាទរ។
គណបក្សកុម្មុយនីស្តស្វីស និងគណបក្សការងារ ស្វីសផ្ញើលិខិតអបអរសាទរដល់បក្សកុម្មុយនីស្តវៀតណាម - ảnh 1(រូបថត៖ TTXVN)

ក្នុងលិខិតនេះ អគ្គលេខាគណបក្សកុម្មុយនិស្តស្វីសលោក Massimiliano Ay បានអះអាងថាសាធារណរដ្ឋសង្គមនិយមវៀតណាមក្រោមការដឹកនាំ របស់បក្សកុម្មុយនិស្តវៀតណាមទទួលបានជោគជ័យយ៉ាងធំធេងរួមទាំងក្នុងបរិបទដែលពិភពលោក កំពុងប្រឈមនឹង ជំងឺរាតត្បាតកូវីដ ១៩ ។ គណបក្សកុម្មុយនីស្តស្វីសជឿជាក់ថា វៀតណាមក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តដែលធ្លាប់បានឈ្នះលើចក្រពត្តិនិយមនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងសន្តិភាពនិងភាពសុខដុមរមនានាពេលបច្ចុប្បន្ននេះ។ គណបក្សកុម្មុយនិស្តស្វីសបញ្ជាក់សារជាថ្មីពីសារៈសំខាន់នៃទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាង បក្សទាំងពីរដោយមានបំណងចង់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរដើម្បីសុខសន្តិភាពនិងភាពសុខដុមរមនានៅលើពិភពលោក។

ចំណែកឯថ្នាក់ដឹកនាំគណបក្សការងារស្វ៊ីស លោក Siro Torreanបានវាយតម្លៃថាគោលនយោបាយផ្លាស់ប្ដូរថ្មីរបស់បក្សកុម្មុយនិស្តវៀតណាម ដែលបានចែងក្នុងមហាសន្និបាតលើកទី ៦ ឆ្នាំ ១៩៨៦ ដោយ នាំ មកនូវការអភិវឌ្ឍដ៏អស្ចារ្យសម្រាប់វៀតណាម។វៀតណាមបានបញ្ជាក់នូវឋានៈរបស់ខ្លួននៅលើឆាកអន្តរជាតិក្នុងនាមជាប្រទេសឯករាជ្យអធិបតេយ្យ ហើយត្រូវបានគោរព។ តួនាទីរបស់វៀតណាមក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងស្ថាប័ននានារបស់អង្គការសហប្រជាជាតិជាពិសេសនៅក្នុងក្រុមប្រឹក្សាសន្តិសុខគឺជាភស្ដុតាងច្បាស់លាស់បំផុតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ