គណបក្សនយោបាយចំនួន ២០ នឹងចូលរួមការបោះឆ្នោតសកលនៅកម្ពុជា

(VOVWORLD) -គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (គ.ជ.ប) នាថ្ងៃទី ២៣ ឧសភាបានជូនដំណឹងអំពីការទទួលស្គាល់ គណបក្សនយោបាយចំនួន ២០ ដែលនឹងចូលរួមការបោះឆ្នោតសកល ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៩ កក្ដដាខាងមុខ។ 
គណបក្សនយោបាយចំនួន ២០ នឹងចូលរួមការបោះឆ្នោតសកលនៅកម្ពុជា - ảnh 1ទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (គ.ជ.ប) 

ដូច្នេះ ចំនួនគណបក្សនយោបាយចូលរួមការបោះឆ្នោតលើកនេះ គឺមានចំនួនច្រើនជាង បើប្រៀបនឹងការបោះឆ្នោតសភានីតិកាលទី ៥ ពោលគឺមានត្រឹមតែ គណបក្សនយោបាយចំនួន ៨ ប៉ុណ្ណោះ។ ក្នុងការបោះឆ្នោតរដ្ឋសភានីតិកាលទៅ ៦ ខាងមុខ អ្នកបោះឆ្នោតកម្ពុជានឹងទៅបោះឆ្នោតជ្រើតាំងសមាជិកសភាចំនួន ១២៥ រូប។

កងកម្លាំងនគរបាលជាតិកម្ពុជាបានឲ្យដឹងថា៖ នឹងដាក់ពង្រាយបុគ្គលិកសន្តិសុខចំនួន ៨ ហ្មឺននាក់ គឺសំដៅធានាសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងការបោះឆ្នោតសកលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ