គណៈបក្សនយោបាយនានាលើពិភពលោកវាយតម្លៃខ្ពស់វៀតណាមក្នុងការបង្ការទប់ស្កាត់ជំងឺ Covid-19

(VOVWORLD) - គណៈបក្សនយោបាយជាច្រើនក៏បានផ្ញើរលិខិត សារទូរលេខមកជូន បក្សកុម្មុយនិស្តវៀតណាម ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងវិធានការដ៏ប្ដូរផ្ដាច់និងប្រកបដោយប្រសិទ្ធភាពរបស់បក្សនិងរដ្ឋាភិបាលវៀតណាមក្នុងការបង្ការទប់ស្កាត់ជំងឺ ក៏ដូចជាសម្ដែងការកោតសរសើរ ចំពោះលទ្ធផលជាវិជ្ជមានរបស់វៀតណាមនាពេលកន្លងទៅផងដែរ។    
គណៈបក្សនយោបាយនានាលើពិភពលោកវាយតម្លៃខ្ពស់វៀតណាមក្នុងការបង្ការទប់ស្កាត់ជំងឺ Covid-19 - ảnh 1 វៀតណាមប្រគល់ជូនសម្ភារៈបរិក្ខារពេទ្យដល់ប្រទេសឡាវដើម្បីជួយឧបត្ថម្ភការបង្ការទប់ស្កាត់ជំងឹ Covid-19 (រូបថត៖ TTXVN)

ក្នុងបរិបទដែលជំងឺឆ្លង Covid-19 កំពុងមានការវិវត្តន៍យ៉ាងស្មុគស្មាញ ដែលបង្កឡើងផលប៉ះពាល់ដោយផ្ទាល់ដ៏ធ្ងន់ធ្ងរទៅលើពិភពលោកទាំង មូល ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមលោក Hoang Binh Quan បានតាងនាមមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមផ្ញើរលិខិតសួរសុខទុក្ខ ទៅកាន់គណៈបក្សនយោបាយនានាលើពិភពលោក ចែករំលែកព័ត៌មាន ស្ដីពីស្ថានភាពនិងវិធានការបង្ការទប់ស្កាត់ជំងឺរបស់វៀតណាម ព្រមទាំង លើកឡើងវិធានការសហប្រតិបតិ្តការគ្នាដើម្បីជំនះពុះពារលើវិបត្តិនេះ។

គណៈបក្សនយោបាយជាច្រើនក៏បានផ្ញើរលិខិត សារទូរលេខមកជូន បក្សកុម្មុយនិស្តវៀតណាម ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងវិធានការដ៏ប្ដូរផ្ដាច់និងប្រកបដោយប្រសិទ្ធភាពរបស់បក្សនិងរដ្ឋាភិបាលវៀតណាមក្នុងការបង្ការទប់ស្កាត់ជំងឺ ក៏ដូចជាសម្ដែងការកោតសរសើរ ចំពោះលទ្ធផលជាវិជ្ជមានរបស់វៀតណាមនាពេលកន្លងទៅផងដែរ។

ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវបានអះអាងថា ការជួយឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លានិងទាន់ពេលវេលារបស់ បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមសម្រាប់ប្រទេសនានាដែលកំពុង ប្រឈមនឹងជំងឺឆ្លង ក្នុងនោះមានប្រទេសឡាវ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្ការទប់ស្កាត់ជំងឺនៅតាមប្រទេសទាំងនោះ។

ប្រធានគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយ និស្តចិនបានអះអាងថា ត្រៀមខ្លួនជាស្រេចបង្កើនការចែករំលែកបទ ពិសោធន៍ វិធានការបង្ការទប់ស្កាត់ជំងឺជាមួយគណៈបក្សនយោបាយនានា លើពិភពលោក ក្នុងនោះមានវៀតណាម។

គណៈកម្មាធិការអន្តរជាតិនៃបក្សពលកម្មស.ប.បកូរ៉េបានសង្កត់ធ្ងន់ថា ជំងឺ Covid-19 ត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៅវៀតណាមគឺ អាស្រ័យទៅលើវិធានការយ៉ាងខ្លាំងក្លារបស់បក្សកុម្មុយនិស្តវៀតណាម ព្រម ទាំងសម្ដែងជំនឿជាក់ថា ប្រជាជនវៀតណាមនឹងយកឈ្នះយ៉ាងពិតប្រាកដ ក្នុងការប្រយុទ្ធលើកនេះ។

អគ្គលេខាគណៈបក្សកុម្មុយនិស្តស្វីសបានវាយតម្លៃខ្ពស់ចំពោះ “កិច្ច ខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយ សុខាភិបាលនិងសមត្ថភាព ដ៏អស្ចារ្យរបស់ប្រជាជនវៀតណាមនិងបក្សកុម្មុយនិស្ត វៀតណាម” ហើយ អះអាងថា “ជាមួយរាល់ឧត្តមភាពនៃរបបសង្គមនិយម វៀតណាមបានបង្ការ ទប់ស្កាត់ជំងឺយ៉ាងល្អ ហើយក្លាយទៅជាគំរូមួយក្នុងការងារនេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ