គណបក្សពលករស្វ៊ីសប្រារព្ធខួបលើកទី ៥០ ឆ្នាំនៃមរណភាពរបស់លោកប្រធានហូជីមិញ

(VOVWORLD) - នាថ្ងៃទី ១៤ ខែកញ្ញា គណបក្សពលករស្វីសបានសហការជាមួយស្ថានទូតវៀតណាម ប្រារព្ធឡើងយ៉ាងមហោឡារិកនូវពិធីអបអរសាទរខួបលើកទី ៥០ នៃមរណភាពរបស់លោកប្រធានហូជីមិញនៅទីស្នាក់ការគណបក្សស្វ៊ីសនៃទីក្រុងហ្សឺណែវ។ 

ចូលរួមពិធីនេះ មានវត្តមានប្រធានគណបក្សពលកររបស់ស្វីសនៅហ្សឺណែវ លោក Alexander Eniline;  ប្រធានសមាគមមិត្តភាពស្វ៊ីស - វៀតណាមលោកស្រី Anjuska Weil; តំណាងអង្គទូតនានារួមទាំងមិត្តភក្តិអន្តរជាតិនិងស្វីស។ នៅក្នុងសុន្ទរកថាលោកស្រី Anjuska Weil បានចែករំលែក អំពីចំណង់ចំណូលចិត្តរបស់ខ្លួន ដែលចង់ស្វែងយល់អំពីជីវិតនិងអាជីពរបស់លោកប្រធានហូជីមិញ។ លោកស្រីបានអះអាងថា ខួបលើកទី ៥០ នៃការទទួលមរណភាពរបស់លោកប្រធានហូជី មិញ ក៏ជាឱកាសមួយដើម្បីរំលឹកឡើងវិញនិងបញ្ជាក់ពីទ្រឹស្តីនិងតម្លៃជាក់ស្តែងនៃមរតកសាសន៍របស់លោកប្រធានហូជីមិញ - ដែលជាឯកសារប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន និងប្រកបដោយខ្លឹមសារនៃសតិអារម្មណ៍ក៏ដូចជាសីលធម៌ដ៏ខ្ពង់ខ្ពស់របស់មហាបុរសមួយរូបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ