គណៈបក្សសាធារណរដ្ឋដណ្តើមបានអាសនៈភាគច្រើនក្នុងរដ្ឋសភាអាមេរិក

គណៈបក្សសាធារណរដ្ឋដណ្តើមបានអាសនៈភាគច្រើនក្នុងរដ្ឋសភាអាមេរិក - ảnh 1
វិមានស (រូបថតៈ jpost)

(VOVworld)-តាមលទ្ធផលថ្មីបំផុតដែលទើបនឹងបានប្រកាសនារសៀលថ្ងៃទី៥
 វិច្ឆិកា(តាមម៉ោងវៀតណាម)ថា ការបោះឆ្នោតរដ្ឋសភាពាក់កណ្តាលអាណត្តិនៅ
 អាមេរិកសរឲ្យឃើញថា គណៈបក្សសាធារណរដ្ឋ ដណ្តើមបានអាសនៈចំនួន៧
ទៀតនៅព្រឹទ្ធសភា ពីគណៈបក្សប្រជាធិបតេយ្យ ជួយឲ្យគណៈបក្សនេះ ដណ្តើម
បានអាសនៈចំនួន៥២ក្នុងចំណោមអាសនៈទាំង១០០នៅព្រឹទ្ធសភា។ ជ័យជំនះ
នេះ មានន័យថា គណៈបក្សសាធារណរដ្ឋនឹងកាន់កាប់សម្លេងភាគច្រើននៅក្នុង
ព្រឹទ្ធសភា។ នេះជាលើកដំបូង គិតតាំងពី ឆ្នាំ២០០៦មក ភាគីសាធារណៈរដ្ឋ កាន់
កាប់សម្លេងភាគច្រើននៅក្នុងព្រឹទ្ធសភាអាមេរិកឡើងវិញ។

        ក្នុងពេលជាមួយគ្នានោះ តាមកាណាល់ទូរទស្សន៍ CBS News ថា គណៈបក្សា
សាធារណៈរដ្ឋដណ្តើមបានអាសនៈនៅសភាជាន់ទាប ដោយទទួល បាន អាសនៈ
ចំនួន២២៦ក្នុងចំណោមអាសនៈទាំង៤៣៥ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ