គណបក្សអភិរក្សនិយមទទួលបានជ័យជំនះ ដោយដណ្តើមបានសម្លេងគាំទ្រ ភាគច្រើនក្នុងការបោះឆ្នោតនៅអង់គ្លេស

(VOVWORLD) - យោងតាមលទ្ធផលបឋមដែលត្រូវបានស៊ើបអង្កេតបន្ទាប់ពីការបោះឆ្នោតនៅអង់គ្លេសកាលពីថ្ងៃទី១២ ខែធ្នូ បានឲ្យដឹងថា គណបក្សអភិរក្សនិយមរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានយកឈ្នះក្នុងការបោះឆ្នោតសកលមុនកាលកំណត់នៅចក្រភពអង់គ្លេស ហើយមានលទ្ធភាពទទួលសម្លេងគាំទ្រភាគច្រើនទៀតផង។
គណបក្សអភិរក្សនិយមទទួលបានជ័យជំនះ ដោយដណ្តើមបានសម្លេងគាំទ្រ ភាគច្រើនក្នុងការបោះឆ្នោតនៅអង់គ្លេស - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson  (រូបថត៖ AFP)

ប្រសិនបើលទ្ធផលនៃការស្ទង់មតិបន្ទាប់ពីការបោះឆ្នោតត្រូវបានបញ្ជាក់ជាផ្លូវការនោះនឹងក្លាយជាជ័យជំនះដ៏ធំធេងមួយសម្រាប់នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ព្រោះបើប្រៀបធៀបនឹងកាលពីមុន គណបក្សអភិរក្សនិយមដណ្តើមបានអាសនៈចំនួន ៥០ បន្ថែមទៀត ខណៈដែលគណបក្សការងារបានបាត់បង់អាសនៈចំនួន៧១។ អ្វីៗដែលសំខាន់បំផុត គឺគណបក្សអភិរក្សនិយមបានយកឈ្នះសំឡេងគាំទ្រភាគច្រើនលើសពីអាសនៈចាំបាច់ចំនួន ៣២៦ ដើម្បីអាចបង្កើតរដ្ឋាភិបាលដោយខ្លួនឯង និងមិនចាំបាច់មានសម្ព័ន្ធភាពជាមួយគណបក្សណាមួយឡើយ។ លទ្ធផលនេះនឹងជួយឲ្យលោក Boris Johnson ដោះស្រាយដំណើរការ Brexit ឲ្យបានចប់សព្វគ្រប់ ហើយប្រាកដជានឹងនាំចក្រភពអង់គ្លេសចាកចេញពីសហគមន៍អឺរ៉ុបនៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ សូម្បីតែលឿនជានេះក៏អាចមានដែរ ពោលគឺនៅដើមខែមករាឆ្នាំ ២០២០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ