គណៈប្រតិភូកងយោធពលខេមរភូមិន្ទមកអុជធូបនៅឈាបនដ្ឋានវីរៈយុទ្ធជន ពលីស្រុក Duc Co ខេត្ត Gia Lai

(VOVWORLD) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៣៩ទិវាជ័យជំនះរបបប្រល័យពូជសាសន៍នៅកម្ពុជា (ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ - ថ្ងៃទី៧ មករា ឆ្នាំ២០១៨) នាថ្ងៃ ទី២៩ មករា គណៈប្រតិភូជាន់ខ្ពស់កងយោធពលខេមរភូមិន្ទបានរៀបចំដំណើរ ទស្សនកិច្ចអុជធូបនៅឈាបនដ្ឋានវីរៈយុទ្ធជនស្ម័គ្រចិត្តពលីវៀតណាមនៅស្រុក Duc Co ខេត្ត Gia Lai តំបន់ Tay Nguyen វៀតណាម។
គណៈប្រតិភូកងយោធពលខេមរភូមិន្ទមកអុជធូបនៅឈាបនដ្ឋានវីរៈយុទ្ធជន ពលីស្រុក Duc Co ខេត្ត Gia Lai - ảnh 1 ទិដ្ឋភាពនៃពិធីនេះ (រូបថត៖ qdnd.vn)


អញ្ជើញចូលរួមពិធីអុជធូបមាននាយឧត្តម សេនីយ៍ ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការកងយោធ ភូមិភាគទី១ ដែលដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់និងតំណាងបណ្ដាខេត្ត ភាគឦសានកម្ពុជារួមមានខេត្តស្ទឹងត្រែង ខេត្តរតនគីរីនិងខេត្តមណ្ឌលគីរី។ ចំពោះភាគីវៀតណាមមានឧត្តមសេនីយ៍ទោ Nguyen Long Cang មេបញ្ជាការ កងយោធភូមិភាគទី៥ និងថ្នាក់ដឹកនាំខេត្ត Gia Lai ខេត្ត Kon Tum ខេត្ត Dak Lak ខេត្ត Dak Nong និងប្រជាជនស្រុក Duc Co យ៉ាងច្រើនកុះករ។

ថ្លែងមតិនៅពិធីនេះ តំណាងកងយោធពលខេមរភូមិន្ទអះអាងថា ប្រជាជន កម្ពុជាចងចាំជានិច្ចនូវការជួយឧបត្ថម្ភរបស់បក្ស រដ្ឋនិងកងទ័ពស្ម័គ្រចិត្តវៀត ណាម ដែលបានប្រកៀកស្មា ចែករំលែកការលំបាក ដើម្បីនាំមកនូវជ័យជំនះ ប្រវត្តិសាស្ត្រសំរាប់ប្រទេសកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ