គណៈប្រតិភូកីឡាជនពិការវៀតណាមចេញដំណើរទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៤

(VOVWORLD) - គណៈប្រតិភូកីឡាជនពិការវៀតណាមចូលរួមព្រឹត្តិការណ៍ ASIAN Para Games លើកទី៤ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ ខែតុលា ដោយមានសមាជិកចំនួន ៧១ នាក់ក្នុងនោះមានអត្តពលិកចំនួន ៤៨ នាក់ ចូលរួមប្រកួតក្នុងកីឡាចំនួន ៧ ប្រភេទ។ នោះគឺ អត្តពលកម្ម ហែលទឹក លើកដុំដែក លេងអុក វាយកូនបាល់លើតុ វាយសី និងតេក្វាន់ដូ។ 

គណៈប្រតិភូកីឡាជនពិការវៀតណាមចេញដំណើរទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៤ - ảnh 1ពិធីជូនដំណើរគណៈប្រតិភូកីឡាជនពិការវៀតណាមនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai។ (រូបថត៖ bvhttdl.gov.vn)
នាព្រឹកថ្ងៃទី១៦ ខែតុលា ពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai (រដ្ឋធានី ហាណូយ) គណៈប្រតិភូកីឡាជនពិការវៀតណាមបានចេញដំណើរទៅចូលរួមព្រឹត្តិ ការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៤ (Asian Para Games 4) ដែលប្រព្រឹត្តទៅ នៅទីក្រុង Hangzhou (ប្រទេសចិន)។
គណៈប្រតិភូកីឡាជនពិការវៀតណាមចូលរួមព្រឹត្តិការណ៍ ASIAN Para Games លើកទី៤ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ ខែតុលា ដោយមានសមាជិកចំនួន ៧១ នាក់ក្នុងនោះមានអត្តពលិកចំនួន ៤៨ នាក់ ចូលរួមប្រកួតក្នុងកីឡាចំនួន ៧ ប្រភេទ។ នោះគឺ អត្តពលកម្ម ហែលទឹក លើកដុំដែក លេងអុក វាយកូនបាល់លើតុ វាយសី និងតេក្វាន់ដូ។ គោលដៅរបស់គណៈប្រតិភូកីឡាវៀតណាមគឺឈ្នះមេដាយមាសពី ៣ ដល់ ៤ គ្រឿងហើយខិតខំឱ្យមានអត្តពលិកជាច្រើន ដែលជាប់ស្តង់ដារចូលរួមក្នុងប៉ារ៉ាឡាំពិកប៉ារីសឆ្នាំ ២០២៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ