គណៈប្រតិភូកីឡាវៀតណាមបន្តសម្រេចបានជោគជ័យនៅស៊ីហ្គេមលើកទី៣២

(VOVWORLD) - ថ្ងៃនេះ អត្តពលិកវៀតណាមបន្តចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៃប្រភេទកីឡា៖ ហែលទឹក លើកទម្ងន់ វាយកូនបាល់។

គណៈប្រតិភូកីឡាវៀតណាមបន្តសម្រេចបានជោគជ័យនៅស៊ីហ្គេមលើកទី៣២ - ảnh 1Tran Ngoc Thuy Vi និង Le Hoang Phong ឈ្នះមេដាយមាសក្នុងវិញ្ញាសាវាយគូ  (រូបថត៖ Hoang Linh/TTXVN)

មុននោះ នាថ្ងៃទី ១៣ ឧសភា គឺជាថ្ងៃប្រកួតប្រជែងដ៏ជោគជ័យមួយសម្រាប់អត្តពលិកវៀតណាម នៅពេលដណ្តើមបានមេដាយមាសចំនួន ១៦ លើវិញ្ញាសារដូចជា ហែលទឹក អេរ៉ូប៊ីក ប្រដាល់ យូដូ និងកីឡា៖ ប៊ីយ៉ា អុក ទូកក្តោង លើកទម្ងន់, កង់។ គួរកត់សម្គាល់ថា អត្តពលិក Kim Anh Kiet នៃក្រុមហែលទឹកវៀតណាម បានបំបែកឯកទកម្មកីឡាស៊ីហ្គេម ក្នុងវិញ្ញាសាហែលទឹក ៤០០ម៉ែត្របុរស។

កាលពីយប់មិញ ក្នុងការប្រកួតបាល់ទាត់បុរស U២២ វៀតណាម បានចាញ់ U២២ឥណ្ឌូនេស៊ី ដោយពិន្ទុ ២-៣ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំណែក U២២ ថៃ បានយកឈ្នះ U២២ មីយ៉ាន់ម៉ា ដោយពិន្ទុ ៣ – ០។ ដោយលទ្ធផលនេះ U២២ ថៃ ត្រូវប្រជែងយកមេដាយមាសជាមួយ U២២ ឥណ្ឌូនេស៊ី នាម៉ោង ៨ យប់ថ្ងៃចន្ទ (១៦ ឧសភា)។ នៅថ្ងៃចន្ទដដែល វេលាម៉ោង៤រសៀល U២២ វៀតណាម ត្រូវជួប U២២ មីយ៉ាន់ម៉ា ដើម្បីប្រជែងយកមេដាយសំរឹទ្ធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ