គណៈប្រតិភូខេត្តព្រៃវែង(កម្ពុជា)ទៅបំពេញទស្សនកិច្ចនៅខេត្ត Long An

គណៈប្រតិភូខេត្តព្រៃវែង(កម្ពុជា)ទៅបំពេញទស្សនកិច្ចនៅខេត្ត Long An - ảnh 1
ខេត្ត Long An

(VOV)_នាថ្ងៃទី២៥សីហា គណៈប្រតិភូខេត្តព្រៃវែង (ព្រាះរាជាណាចក្រកម្ពុជា) 
ដឹកនាំដោយលោក ហាស់ សារ៉េត អភិបាលខេត្តព្រៃវែង ​បានមក​បំពេញទស្សន កិច្ចនៅខេត្ត Long An ( ភាគខាងត្បូងវៀតណាម)។ ​គណៈ​ប្រតិភូបានទៅទស្សនា មណ្ឌលឧស្សាហកម្ម Thuan Dao មណ្ឌល​ឧស្សាហ​កម្ម Vinh Loc 2 នៅស្រុក Ben
Luc ទៅទស្សនាវាលស្រែគុណភាពខ្ពស់ Ha Phu …លៗ នៅក្នុងបណ្ដាជំនួប ធ្វើការ ថ្នាក់ដឹកនាំ និងស្ថាប័ននៃខេត្ត​ទាំង​ពីរ បានផ្លាស់ប្តុរបណ្ដាបទពិសោធន៍  ក្នុងការផ្ទេរប្តូរដើមឈើ សត្វចិញ្ចឹម ​បណ្ដាគោលនយោបាយអនុគ្រោះ  ដើម្បីអំ ពាវនាវបណ្ដាអង្គភាពអាជីវកម្ម​មកវិនិយោគក្នុងតំបន់ មណ្ឌលសេដ្ឋកិច្ចផ្សេងៗ។ ដំណើរទស្សនកិច្ចលើកនេះ បានរួមចំណែកពង្រឹងនិងពង្រីកចំណងសាមគ្គីភាព
 មិត្តភាព ​កិច្ចសហប្រតិបត្តិការរវាងបក្ស រដ្ឋអំណាចនិងប្រជាជននៃខេត្ត Long An - ខេត្តព្រៃវែងនិយាយដោយឡែក និងរវាងប្រទេសវៀតណាម-កម្ពុជា​និយាយរួម  កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ