គណៈប្រតិភូគណៈកម្មាធិការច្បាប់រដ្ឋសភាវៀតណាមទៅបំពេញទស្សនកិច្ចនៅ អង់គ្លេស


គណៈប្រតិភូគណៈកម្មាធិការច្បាប់រដ្ឋសភាវៀតណាមទៅបំពេញទស្សនកិច្ចនៅ អង់គ្លេស - ảnh 1
គណៈប្រតិភូគណៈកម្មាធិការច្បាប់រដ្ឋសភាវៀតណាមទៅបំពេញទស្សនកិច្ចនៅ អង់គ្លេស (Image: VNA)

(VOVworld) – គណៈប្រតិភូគណៈកម្មាធិការច្បាប់រដ្ឋសភាវៀតណាមដឹកនាំដោយ
ប្រធាន Phan Trung Ly បានមានដំណើទស្សនកិច្ចនៅអង់គ្លេសចាប់ពីថ្ងៃទី ៨ ដល់ទី
១៤ ធ្នូ។ ក្នុងរយៈពេលស្នាក់នៅអង់គ្លេស គណៈប្រតិភូវៀតណាមបានជួបធ្វើការ ជាមួយខុទ្ទកាល័យសហប្រតិបត្តិការអន្តរជាតិទទួលបន្ទុកប្រព័ន្ធរដ្ឋសភាអង់គ្លេសនិង
គណៈកម្មាធិការចំរុះទទួលបន្ទុកសកម្មភាពឃ្លាំមើលនិតិបញ្ញត្តិដើម្បីស្វែងយល់អំពី រូបសណ្ឋានធ្វើសកម្មភាព ក៏ដូចជា​ ដំណើការនិតិបញ្ញត្តិ តួនាទីនិងសិទ្ធិអំណាចរបស់ បណ្ដាគណៈកម្មការរដ្ឋសភាក្នុងការងារនិតិបញ្ញត្តិនិងឃ្លាំមើលច្បាប់ ជាដើម។ គណៈប្រតិភូវៀតណាមបានទៅទស្សនានៅក្រុមប្រឹក្សាទីក្រុងឡុង ជួបធ្វើការជាមួយ ថ្នាក់ដឹកនាំនៃខុទ្ទកាល័យតំបន់ Scotland ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ