គណៈប្រតិភូចលនារំដោះប្រជាជាតិប៉ាឡេស្ទីន (Fatah) បំបេញទស្សនកិច្ចនោវៀតណាម

គណៈប្រតិភូចលនារំដោះប្រជាជាតិប៉ាឡេស្ទីន (Fatah) បំបេញទស្សនកិច្ចនោវៀតណាម - ảnh 1
គណៈប្រតិភូចលនារំដោះប្រជាជាតិប៉ាឡេស្ទីន (Fatah) បំបេញទស្សនកិច្ចនោវៀតណាម (vietnamplus.vn)


        Vovworld-នារសៀលថ្ងៃទី១០វិច្ឆកា នៅទីស្ដីការមជ្ឈឹមបក្ស លោក Hoang
Binh Quan សមាជិកមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម
​បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូចលនារំដោះប្រជាជាតិប៉ាឡេស្ទីន
(Fatah) ដឹកនាំដោយលោក Jibril Rajoub លេខាមជ្ឈឹម Fatah ដែល​កំពុង​បំពេញ
ទស្សនកិច្ចនៅវៀតណាម។

        លោក Jibril Rajoub បានអះអាងនឹងធ្វើអស់ពីកំលាំងកាយ​ចិត្ត​ដើម្បីជំរុញ
និងបង្កើនទំនាក់ទំនងសាមគ្គីភាពមិត្តភាពរវាងបក្សទាំងពីរនិង​ប្រជាជននៃ
ប្រទេសទាំងពីរវៀតណាម-ប៉ាឡេស្ទីន។

        លោក Hoang Binh Quan បានអះអាងថា​បក្សរដ្ឋនិងប្រជាជន​វៀតណាម​ជា​
និច្ចកាលគាំទ្រការតស៊ូរបស់ប្រជាជនប៉ាឡេស្ទីនដើម្បីសិទ្ធិប្រជាជាតិសារវន្ត​
សិទ្ធិសំរេចចិត្តនិងសិទ្ធិបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ