គណៈប្រតិភូចូលរួមមហាសន្និបាតតំណាងបណ្ដាជនជាតិភាគតិចទូទាំង ប្រទេស ដាក់កម្រង់ផ្កាគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

(VOVWORLD) - សកម្មភាពទាំងនេះស្ថិតនៅក្នុងក្របខ័ណ្ឌមហាសន្និបាតតំណាង បណ្ដាជនជាតិភាគតិចទូទាំងប្រទេសលើកទី២ឆ្នាំ២០២០ដែលប្រារព្ធធ្វើ ឡើងចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ ធ្នូ ឆ្នាំ២០២០។ 

នាព្រឹកថ្ងៃទី៣ ធ្នូ គណៈប្រតិភូចូលរួមមហាសន្និបាតតំណាងបណ្ដា ជនជាតិភាគតិចទូទាំងប្រទេសលើកទី២ឆ្នាំ២០២០បានមកអុជធូបនៅស្ដូប រំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាវីរយុទ្ធជនពលី ហើយដាក់កម្រង់ផ្កា ចូលប្រាង្គ តម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។

នាព្រឹកថ្ងៃដដែល គណៈប្រតិភូចូលរួមមហាសន្និបាតតំណាងជនជាតិ ភាគតិចក៏បានអុជធូបគោរពវិញ្ញាណក្ខ័ន្ធស្ដេច Hung នៅកេរ្តិ៍ដំណែលប្រវត្តិ សាស្ត្រជាតិពិសេស វិហារស្ដេច Hung នៅខេត្ត Phu Tho ផងដែរ។

សកម្មភាពទាំងនេះស្ថិតនៅក្នុងក្របខ័ណ្ឌមហាសន្និបាតតំណាង បណ្ដាជនជាតិភាគតិចទូទាំងប្រទេសលើកទី២ឆ្នាំ២០២០ដែលប្រារព្ធធ្វើ ឡើងចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ ធ្នូ ឆ្នាំ២០២០។ មហាសន្និបាតមានការចូលរួម របស់អ្នកតំណាងផ្លូវការចំនួន១៦០០នាក់និងភ្ញៀវកិត្តិយសចំនួន៣០០នាក់។ នេះជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់នៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ