គណះប្រតិភូជាន់ខ្ពស់ខេត្តChampasak(ឡាវ)ទៅទស្សនានិង​បំពេញការងារនៅខេត្ត Dak lak

គណះប្រតិភូជាន់ខ្ពស់ខេត្តChampasak(ឡាវ)ទៅទស្សនានិង​បំពេញការងារនៅខេត្ត Dak lak  - ảnh 1
គណះប្រតិភូជាន់ខ្ពស់ខេត្តChampasak(ឡាវ)ទៅទស្សនានិង​បំពេញការងារនៅខេត្ត Dak lak (http://baodaklak.vn)

ព្រឹកថ្ងៃទី ៣ កញ្ញា គណះប្រតិភូជាន់ខ្ពស់ ខេត្ត Champasak ( ឡាវ) ​ដឹក​នាំ​ដោយ ​សមាជិកមជ្ឈឹមបក្ស​និងជា​អភិបាល​ខេត្ត  Champasak លោក Xon xay Xi phan don បាន
ទៅទស្សនា ​និង​បំពេញការងារនៅខេត្ត Dak lak (វៀតណាម)។ ​ក្នុងរយះពេល ​ប៉ុន្មាន​
ឆ្នាំ​កន្លង​ទៅទំនាក់ទំនងសហ​ប្រតិបត្តិ​ការសេដ្ឋកិច្ចរវាងខេត្ត Dak Lak – Champasak កាន់​តែបានកើនឡើង​ ទទួលបានប្រសិទ្ធភាពខ្ពស់។ ​នាបច្ចុប្បន្ន​ បណ្ដាអង្គភាពអាជីវកម្ម
របស់ខេត្ត Dak lak បានវិនិយោគ​គំរោងការណ៍​ចំនួន៣នៅឡាវ ទៅលើបណ្ដាវិស័យ ​
កសិកម្ម រុក្ខកម្ម ​និង​ឧស្សាហកម្ម។ ក្នុងរយះពេលខាងមុខនេះ ខេត្ត Dak lak បន្តជំរុញ​
ខ្លាំង​បណ្ដាសកម្មភាពពន្លឿនពាណិជ្ជកម្មវិនិយោ​គ​ លើកទឹកចិត្តអង្គភាពអាជីវកម្ម​នា
នា ​នៅក្នុងភូមិភាគវិនិយោគចូលមកឡាវ។ ​ ក៏ក្នុងជំនួបធ្វើការនេះ​ ទទួល​សិទ្ធិរបស់
ប្រធានរដ្ឋឡាវ​និងជាអភិបាលខេត្ត  Champasak លោក Xon xay Xi phan don បានប្រគល់
ជូន​គ្រឿង​ឥស្សារិយស​មេដាយ របស់រដ្ឋាភិបាលឡាវ ចំពោះបណ្ដាសមូហភាព បុគ្គល
របស់ខេត្ត ​Dak Lak ដែលបាន​ស្នាដៃឆ្នើម ​ក្នុងការពង្រឹងនិងពង្រីក​ទំនាក់ទំនង​ពិសេស​ វៀតណាម - ឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ