គណៈប្រតិភូជាន់ខ្ពស់នៃខុទ្ទការល័យមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ទៅបំពេញ ទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា

(VOVWORLD) - តបតាមការអញ្ជើញរបស់ខុទ្ទការល័យកណ្តាលនៃគណបក្សប្រជាជនកម្ពុជា (CPP) គណៈប្រតិភូមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោក Nguyen Van Nen លេខាមជ្ឈឹមបក្ស បានធ្វើទស្សនកិច្ចនិងបំពេញការងារនៅកម្ពុជា  ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែសីហា។ 
គណៈប្រតិភូជាន់ខ្ពស់នៃខុទ្ទការល័យមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ទៅបំពេញ ទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា - ảnh 1នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន អញ្ជើញទទួលជួបជាមួយលោក Nguyen Van Nen លេខាមជ្ឈឹមបក្ស ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅកម្ពុជា 

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នៅទីក្រុងភ្នំពេញប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា; អនុប្រ ធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច សាយឈុំ បានអញ្ជើញទទួលជួបគណៈប្រតិភូជាន់ខ្ពស់នៃខុទ្ធការល័យមជ្ឈឹមបក្ស វៀតណាមផងដែរ។

នៅក្នុងបណ្តាជំនួបនេះ លោក Nguyen Van Nen បានអះអាងថា ថ្វីត្បិតតែ ក្នុងកាលៈទេសៈណាក៏ដោយ វៀតណាមនឹងរួមជាមួយកម្ពុជាជានិច្ច ក្នុងការថែរក្សានិងអភិវឌ្ឍនូវទំនាក់ទំនងអ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងនិរន្តរភាពយូរអង្វែង រវាងប្រទេសទាំងពីរ ដើម្បីការអភិវឌ្ឍនៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោក។ នាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុនសែន និងអនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច សាយឈុំក៏បានអះអាងថា កម្ពុជានឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរួមជាមួយវៀតណាមក្នុងការថែរក្សានិងពូនជ្រុំអោយទំនាក់ទំនងអ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ចីរភាពយូរអង្វែង កម្ពុជា - វៀត ណាម អោយកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។

ក្នុងថ្ងៃដដែល គណៈប្រតិភូជាន់ខ្ពស់នៃខុទ្ទការល័យមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ការិយាល័យកណ្តាលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានខុទ្ទការល័យកណ្តាលគណៈបក្សប្រជាជនកម្ពុជា លោក មុំ សារិន។  នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានអះអាងថា ខុទ្ទការល័យមជ្ឈឹមនៃបក្សទាំងពីរ នឹងរួមសហការយ៉ាងជិតស្និទ្ធដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀង រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរនិងប្រទេសទាំងពីរផងដែរ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Nguyen Van Nen និងគណៈប្រតិភូបានទៅទស្សនានិងសំណេះសំណាលជាមួយមន្ត្រីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា; ទៅទស្សនានិងធ្វើការជាមួយតំណាងក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាមនៅកម្ពុជា រួមទាំងអញ្ជើញទស្សនាកន្លែងប្រវត្តិសាស្ត្រនិងវប្បធម៌មួយចំនួននៅក្នុងរាជធានីភ្នំពេញទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ