គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា Bulgaria បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាយប់ថ្ងៃទី ១៧ មេសា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា Bulgaria ដឹកនាំដោយប្រធាន
រដ្ឋសភា លោកស្រី Tsetska Tsacheva បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរ
ទស្សនកិច្ចជាផ្លូវការនៅវៀតណាម ប្រកបដោយជោគជ័យ។ ក្នុងរយៈពេលស្នាក់នៅទី
នេះ ប្រធានរដ្ឋសភា Bulgaria បានជួបចរចារជាមួយ ប្រធានរដ្ឋសភាវៀតណាម លោក
Nguyen Sinh Hung។ ភាគីទាំង២បានចុះហេត្ថ លេខាលើអនុស្សារណៈយោគយល់គ្នា រវាងរដ្ឋសភនៃប្រទេសទាំង២វៀតណាម និង Bulgaria ដែលបង្កើតមូលដ្ឋានគត្តិយុត្ត ដើម្បីបង្កើននិងជំរុញទំនាក់ទំនងសហប្រតិបត្តិការ រវាងស្ថាប័ន្ធនីតិបញ្ញត្តិនៃប្រទេស
ទាំង២ ឲ្យខ្លាំងក្លាថែមទៀត។ ក្នុងក្របខ័ណ្ឌ ដំណើរទស្សនកិច្ចនេះ ប្រធាន Tsetska
Tsacheva បានជួបសម្តែងការគួសម ប្រធានរដ្ឋវៀតណាម Truong Tan Sang ជួប
សន្ទនាជាមួយនាយករដ្ឋមន្ត្រី Nguyen Tan Dung ទៅទស្សនានៅទីក្រុងហូជីមិញនិង
ឈូងសមុទ្រ Ha Long៕

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា Bulgaria បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1
ប្រធានរដ្ឋវៀតណាម Truong Tan Sang ប្រធានរដ្ឋសភា Bulgaria Tsetska Tsacheva
(Image: VOVonline)

ប្រតិកម្មទៅវិញ

ផ្សេងៗ