គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសហ្វ្រិកខាងត្បូង

(VOVWORLD) -ទទួលសេចក្ដីអញ្ជើញរបស់អនុប្រធានសភា អាហ្រ្វិកខាងត្បូង លោក Lechesa Tsenoli គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានរដ្ឋសភា ឧត្តមសេនីយ៍ឯកលោក Do Ba Ty បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅ សាធារណរដ្ឋអាហ្វ្រិកខាងត្បូង ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ សីហា។
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសហ្វ្រិកខាងត្បូង - ảnh 1 គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារ
ប្រទេសហ្វ្រិកខាងត្បូង

        ទទួលសេចក្ដីអញ្ជើញរបស់អនុប្រធានសភា អាហ្រ្វិកខាងត្បូង លោក Lechesa Tsenoli គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានរដ្ឋសភា ឧត្តមសេនីយ៍ឯកលោក Do Ba Ty បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅ សាធារណរដ្ឋអាហ្វ្រិកខាងត្បូង ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ សីហា។

        នាថ្ងៃទី ២៤ សីហា គណៈប្រតិភូជាន់ខ្ពស់អាហ្វ្រិកខាងត្បូង និងរដ្ឋសភាវៀតណាមបានដំណើរការកិច្ចចរចានៅទីក្រុង Capetown ។ នៅទីនេះ លោក Do Ba Ty បានលើកច្បាស់ថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការជាមួយសាធារណរដ្ឋអាហ្វ្រិកខាងត្បូង រួមទាំងអះអាងថា រដ្ឋសភាវៀតណាមគាំទ្រការបង្កើតទំនាក់ទំនងលើវិស័យជាច្រើនជាមួយ អាហ្វ្រិកខាងត្បូង។

        វីឯខ្លួនវិញ លោក Tsenoli បានអះអាងថា រដ្ឋសភាអាហ្វ្រិកខាងត្បូងត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ក្នុងវិស័យនីតិបញ្ញត្តិ ឃ្លាំមើល និងដោះស្រាយសំណើររបស់អ្នកបោះឆ្នោត។

នាថ្ងៃដដែល លោក Do Ba Ty មានជំនួបសន្ទនាជាមួយអគ្គលេខា បក្សកុម្មុយនិស្តអាហ្រ្វិកខាងត្បូង (SACP) លោក Blade Nzimande ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ