គណៈប្រតិភូតំបន់លេខ ៥ កងទ័ពជើងទឹកវៀតណាមជួបធ្វើការជាមួយ​ស្ថានអគ្គកុងស៊ុល​វៀតណាមប្រចាំខេត្តព្រះសីហនុ

(VOVWORLD) - អគ្គកុងស៊ុលលោក Lai Xuan Chien មានគោលបំណងថា នាពេលខាងមុខ តំបន់នឹងបន្តសហប្រតិបត្តិការជាមួយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ។
គណៈប្រតិភូតំបន់លេខ ៥ កងទ័ពជើងទឹកវៀតណាមជួបធ្វើការជាមួយ​ស្ថានអគ្គកុងស៊ុល​វៀតណាមប្រចាំខេត្តព្រះសីហនុ - ảnh 1គណៈប្រតិភូតំបន់លេខ ៥ កងទ័ពជើងទឹកវៀតណាមជួបធ្វើការជាមួយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅកម្ពុជា នាថ្ងៃទី ២៧ កញ្ញា គណៈប្រតិភូតំបន់លេខ ៥ កងទ័ពជើងទឹកប្រជាជនវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Trinh Xuan Tung មេបញ្ជាការរង ប្រធានសេនាធិការតំបន់ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ (កម្ពុជា)។

នៅក្នុងជំនួបនេះ អគ្គកុងស៊ុលលោក Lai Xuan Chien មានគោលបំណងថា នាពេលខាងមុខ តំបន់នឹងបន្តសហប្រតិបត្តិការជាមួយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ដើម្បីរក្សា និងជំរុញសកម្មភាពជួបប្រាស្រ័យមិត្តភាពជាមួយអង្គភាពនានារបស់កម្ពុជា រួមចំណែកពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការ បង្កើនការយល់ដឹង ទំនុកចិត្ត និងជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងកងទ័ព កងទ័ពជើងទឹក និងប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ថ្នាក់ដឹកនាំតំបន់លេខ ៥ កងទ័ពជើងទឹកប្រជាជនវៀតណាមបានលើកសំណើថា នាពេលខាងមុខ ស្ថានអគ្គកុងស៊ុល បន្តសហការ និងផ្លាស់ប្តូរព័ត៌មានជាពិសេសគឺបញ្ហាពាក់ព័ន្ធនឹងការនេសាទជលផលក្នុងតំបន់ទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា។ តាមនោះ ប្រយុទ្ធប្រឆាំងសកម្មភាពនេសាទខុសច្បាប់ រួមចំណែកថែរក្សាដែនសមុទ្រសន្តិភាពស្ថិរភាព បង្កលក្ខណៈងាយស្រួលដល់ប្រជាជននៃប្រទេសទាំងពីរ អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ