គណៈប្រតិភូថ្នាក់ដឹកនាំនយោបាយវ័យក្មេងអាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម។

គណៈប្រតិភូថ្នាក់ដឹកនាំនយោបាយវ័យក្មេងអាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម។ - ảnh 1
គណៈប្រតិភូថ្នាក់ដឹកនាំនយោបាយវ័យក្មេងអាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម។


        VOV-នាថ្ងៃទី៣វិច្ឆិកានៅក្រុងហាណូយប្រធានសម្ព័ន្ធបណ្ដាអង្គការ
មិត្តភាព​វៀតណាម Vu Xuan Hong បានទទួលជួបគណៈប្រតិភូអង្គការក្រុម
​ប្រឹក្សាថ្នាក់​ដឹក​នាំ​នយោបាយវ័យក្មេងអាមេរិក (American council of young
political leaders- ACYPL) រួមមានសមាជិកចំនួន៨នាក់ដឹកនាំដោយលោក
Amol S. Neik ក្នុង​ឱកាស​​មកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី១
ដល់ថ្ងៃទី៨ធ្នូ។ នៅពិធី​ទទួលជួបសន្ទនា ប្រធាន Vu Xuan Hong បាន
ឧទ្ទេសនាមជាមួយគណៈ​ប្រតិភូ​នូវ​ព័ត៌មានបច្ចុប្បន្នកម្មអំពីស្ថានភាពសេដ្ឋកិច្ច
សង្គមគោលនយោបាយកិច្ចការ​បរទេសរបស់វៀតណាម ទំនាក់ទមនងវៀត
ណាម-អាមេរិក។​ តាងនាមឲ្យគណៈ​ប្រតិភូ លោក​ Amol S. Neik បានថ្លែងមតិ
ឲ្យដឹងថា គោលដៅនៃដំណើរទស្សនកិច្ច​លើកនេះគឺជួបប្រាស្រ័យជាមួយ
ស្ថាប័នមួយចំនួនធ្វើសកម្មភាពក្នុងបណ្ដាវិស័យផ្សេងៗគ្នាដើម្បីផ្លាស់ប្តូររាល់
ការផ្ដើមគំនិតក៏ដូចជាចែករំលែកបទពិសោធន៍បង្កើនសម័ត្ថភាពដឹកនាំរបស់
បុគ្គលនីមួយៗនិងសម័ត្ថភាពការទូតមហាជន បង្ក​បរិយាកាសយល់ដឹងគ្នា
ទៅវិញទៅមកដាក់គ្រឹះស្ថានឲ្យទំនាក់ទំនងនាពេល​អនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ