គណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាមនិងសមាជិកសភាចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

(VOVWORLD) - គណៈប្រតិភូ បានសម្ដែងនូវការដឹងគុណដ៏ឥតកោះត្រើយចំពោះលោកប្រធានហូជីមិញ ជាអគ្គមគ្គុទេសជាទីគោរព វីរជនរំដោះជាតិ លោកគ្រូដ៏មហិមាររបស់ បដិវត្តន៍វៀតណាម ដែលបានលះបង់អស់មួយជីវិតដើម្បីឯករាជ្យ សេរីភាព របស់មាតុប្រទេសនិងសុភមង្គលរបស់ប្រជាជន។
គណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាមនិងសមាជិកសភាចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងតំណាងអចិន្រ្តៃយ៍គណៈលេខាលោក Tran Quoc Vuong ដឹកនាំគណៈប្រតិភូចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (រូបថត៖ quochoi.vn) 

ក្នុងឱកាសរំលឹកខួបលើកទី១៣០នៃទិវាកំណើតរបស់លោកប្រធាន ហូជីមិញ និងត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៤ នាព្រឹកថ្ងៃទី១៩ ឧសភា គណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិ វៀតណាមរួមជាមួយគណៈប្រតិភូសមាជិកសភាបានអញ្ជើញទៅដាក់កម្រងផ្កាហើយចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ អញ្ជើញចូលរួមពិធីនេះមានវត្តមានប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan តំណាងអចិន្រ្តៃយ៍គណៈលេខាលោក Tran Quoc Vuong ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិលោក Tran Thanh Man រួមជាមួយសមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្ស អនុប្រធាន រដ្ឋសភា អនុប្រធានរដ្ឋ ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សមូហភាពមជ្ឈឹម និងសមាជិកសភានានាផងដែរ។ គណៈប្រតិភូ បានសម្ដែងនូវការដឹងគុណដ៏ឥតកោះត្រើយចំពោះលោកប្រធានហូជីមិញ ជាអគ្គមគ្គុទេសជាទីគោរព វីរជនរំដោះជាតិ លោកគ្រូដ៏មហិមាររបស់ បដិវត្តន៍វៀតណាម ដែលបានលះបង់អស់មួយជីវិតដើម្បីឯករាជ្យ សេរីភាព របស់មាតុប្រទេសនិងសុភមង្គលរបស់ប្រជាជន។

នាថ្ងៃដដែល គណៈប្រតិភូថ្នាក់ដឹកនាំទីក្រុងហូជីមិញដឹកនាំដោយ លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងក៏បានទៅ អុជធូបទៀនដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញនៅសារ មន្ទីរហូជីមិញសាខាទីក្រុងហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ