គណៈប្រតិភូនៃគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាវៀតណាមដំណើរទស្សនកិច្ចនៅកម្ពុជា

នាថ្ងៃទី ១៦ កក្កដា នៅរាជធានីភ្នំពេញ សម្តេចប្រធានរដ្ឋសភាកម្ពុជា ហេងសំរិន និង សម្តេចអនុប្រធានទី២ព្រឹទ្ធសភាកម្ពុជា ទេពងន បានទទួលជួបសន្ទនាជាមួយគណៈប្រ
តិភូនៃគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាវៀតណាម ដឹកនាំដោយ ប្រធាន Tran
Van Hang ដែលកំពុងមានដំណើរទស្សនកិច្ចនិងបំពេញការងារនៅ កម្ពុជា ចាប់ពីថ្ងៃទី
១៤ ដល់ទី ១៩ កក្កដា។ ថ្លែងមតិក្នុងជំនួប លោក Tran Van Hang បានអះអាងថា៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងផ្តល់អាទិភាពជួរមុខឲ្យ ការពង្រឹងនិង
ការពង្រីកទំនាក់ទំនងជិតខាងល្អប្រសើ មិត្តភាពប្រពៃណី កិច្ចសហប្រ តិបត្តិការលើ
គ្រប់វិស័យរឹងមាំយូរអង្វែង វៀតណាម-កម្ពុជា។ សម្តេចប្រធានរដ្ឋសភា កម្ពុជា
ហេងសំរិន ជឿជាក់ថា៖ ដំណើរទស្សនកិច្ចនឹងរួមចំណែកបង្កើននិងអភិវឌ្ឍន៍ ទំនាក់ទំនងមត្តិភាពសាមគ្គីភាពពិសេសប្រពៃណីរវាងប្រជាជននៃប្រទេសទាំង ២
កម្ពុជា-វៀតណាម ឲ្យខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ