គណៈប្រតិភូនៃគណៈកម្មាធិការជនជាតិរដ្ឋសភាវៀតណាមបំពេញទស្សនកិច្ចនៅរុស្សី

គណៈប្រតិភូនៃគណៈកម្មាធិការជនជាតិរដ្ឋសភាវៀតណាមបំពេញទស្សនកិច្ចនៅរុស្សី - ảnh 1
គណៈប្រតិភូនៃគណៈកម្មាធិការជនជាតិរដ្ឋសភាវៀតណាម ធ្វើការជាមួយគណៈកម្មាធិការគោលនយោបាយ តំបន់ចំណុះ Duma ប្រទេសជាតិរុស្សី

(VOVworld) - គណៈប្រតិភូនៃគណៈកម្មាធិការជនជាតិរដ្ឋសភាវៀតណាម ដឹកនាំដោយ
ប្រធានគណៈកម្មាធិការជនជាតិរដ្ឋសភាវៀតណាមលោក Ksor Phuoc បានមានដំណើរ
ទស្សនកិច្ចការងារនៅរុស្សីចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧មិថុនា។នៅបណ្ដាជំនួបធ្វើការ
ជាមួយគណៈកម្មាធិការជនជាតិរុស្សី គណៈកម្មាធិការគោលនយោបាយតំបន់ចំណុះ
Duma ប្រទេសជាតិរុស្សី និងក្រុមប្រឹក្សាពិគ្រោះយោបល់អំពីបញ្ហាជនជាតិចំណុះ
ក្រុមប្រឹក្សាសហព័ន្ធរុស្សី ភាគីទាំង២ បានចែករំលែកអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គម​ ផ្លាស់ប្ដូរព័ត៏មានស្ដីពីសកម្មភាពរបស់រដ្ឋសភាទាំង២​ និងបណ្ដាគណៈកម្មាធិការ
ទទួលបន្ទុកបញ្ហាជនជាតិ។ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជនជាតិនិងគោលនយោបាយ
តំបន់រដ្ឋសភារុស្សី បានសង្កត់ធ្ងន់ថា សហគមន៍ដែលរួមមានជនជាតិចំនួន១០០របស់
រុស្សី ជានិច្ចកាលគាំទ្រគោលនយោបាយពង្រឹងចំណងមិត្តភាពប្រពៃណីជាមួយ
សហគមន៍បណ្ដាជនជាតិវៀតណាម ហើយមានគោលបំណងបើកទូលាយការផ្លាស់ប្ដូរ
ចែករំលែកបទពិសោធន៍សហប្រតិបតិ្តការ សំដៅលើកកំពស់ប្រសិទ្ធិភាពក្នុងការអនុវត្ត
គោលនយោបាយចំពោះបណ្ដាជនជាតិភាគតិចនៃប្រទេសទាំង២។

គណៈប្រតិភូនៃគណៈកម្មាធិការជនជាតិរដ្ឋសភាវៀតណាមបំពេញទស្សនកិច្ចនៅរុស្សី - ảnh 2
គណៈប្រតិភូវៀតណាមក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការបណ្ដាបញ្ហាជាជាតិរុស្សី

ស្ដីអំពីបញ្ហាសមុទ្រខាងកើត លោក Ksor Phuoc បានជូនដំណឹងអំពីការ ដែលចិនដាក់
ស្ថានីយ៍ខួងដោយខុសច្បាប់ នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ​ និងតំបន់ខ្ពង់រាបបាត
សមុទ្ររបស់វៀតណាម។សមាជិកសមាជិការរុស្សីនានា បានសំដែងការចែករំលែក
ហើយឲ្យដឹងថា នឹងមានសំលេងសកម្មអំពីបញ្ហានេះតាមរយៈសកម្មភាពនិងរបៀប
ដ៏សមស្រប។

ប្រតិកម្មទៅវិញ

ផ្សេងៗ