គណៈប្រតិភូបក្សកុម្មុយនិស្តចិនមកធ្វើទស្សនកិច្ចនៅវៀតណាម

គណៈប្រតិភូបក្សកុម្មុយនិស្តចិនមកធ្វើទស្សនកិច្ចនៅវៀតណាម - ảnh 1
ទិដ្ឋភាពនៃជំនួប (រូបថតៈ TTXVN)


(VOVworld)-នារសៀលថ្ងៃទី៦ធ្នូ នៅទីក្រុងហាណូយ លោក Pham Quang Nghi សមាជិកការិយាល័យនយោបាយ បានតាងនាមថ្នាក់ដឹកនាំបក្សកុម្មុយនិស្តវៀត ណាមទទួលជួបជាមួយគណៈប្រតិភូបក្សកុម្មុយនិស្តចិនដឹកនាំដោយលោកWang
San Yun សមាជិកមជ្ឈឹមបក្សនិងជាលេខាគណៈកម្មាធិការបក្សខេត្ត Gansu ដែល
កំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅក្នុងជំនួប នេះ លោក Pham
Quang Nghi បានអះអាងថា បក្ស រដ្ឋាភិបាលនិងប្រជាជន វៀតណាមជានិច្ច
កាលយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រ ពៃណីនិងសហប្រ
តិបត្តិការលើគ្រប់វិស័យជាមួយបក្ស រដ្ឋាភិបាលនិងប្រជាជន ចិន។ រីឯលោក Wang
San Yun វិញបានសង្កត់ធ្ងន់ថា បក្សនិង រដ្ឋចិនមានបំណងរួមជាមួយវៀតណាម នាំ
ទំនាក់ទំនងទ្វេភាគី ឲ្យមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បី
ផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរក៏ដូចជារបស់តំបន់និងពិភពលោក
ទាំងមូលផងដែរ។

        ក៏ក្នុងពេលរសៀលថ្ងៃដដែល លោក Hoang Binh Quan សមាជិកមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបានជួបសន្ទនាជាមួយគណៈ
ប្រតិភូបក្សកុម្មុយនិស្តចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ