គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម បំពេញដំណើរទស្សនកិច្ចការងារនៅស្វីស

(VOVWORLD) - ចាប់ពីថ្ងៃទី ២៦ ខែមិថុនាដល់ថ្ងៃទី ២ ខែកក្កដា លោក Phan Dinh Trac ប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការផ្ទៃក្នុង និងជាអនុប្រធានគណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអសកម្ម បានដឹកនាំគណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅប្រទេសស្វីស។

ក្នុងបណ្ដាជំនួបសន្ទនា និងជំនួបធ្វើការជាមួយតំណាងស្ថាប័ន អង្គការ និងអាជ្ញាធរនៃប្រទេសស្វីស ប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការផ្ទៃក្នុង លោក Phan Dinh Trac បានជូនដំណឹងអំពីស្ថានភាព និងសមិទ្ធិផលនានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលវៀតណាមសម្រេចបានក្រោយរយៈពេលជិត ៤០ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មី ក៏ដូចជាអំពីគោលដៅ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងស្វែងយល់អំពីបទពិសោធន៍របស់ប្រទេសស្វីសក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយផងដែរ។

ចំពោះទំនាក់ទំនងទ្វេភាគី លោក Phan Dinh Trac បានស្នើឲ្យភាគីទាំងពីរបន្តរក្សាសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; ឆាប់សម្រេចការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងប្លុកពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA); អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍វៀតណាម - ស្វីស ដំណាក់កាល ២០២១ - ២០២៤ និងកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខា; ពង្រឹងកិច្ចសហប្រតិបត្តិការនៅវេទិកាតំបន់ និងអន្តរជាតិ…

ថ្នាក់ដឹកនាំរដ្ឋសភា អាជ្ញាធរ និងស្ថាប័ននានានៃប្រទេសស្វីសបានវាយតំលៃខ្ពស់ចំពោះតួនាទី និងឋានៈរបស់វៀតណាមក្នុងតំបន់ និងលើពិភពលោក ព្រមទាំងបញ្ជាក់ថា ស្វីសចាត់ទុកវៀតណាមជាដៃគូសំខាន់ជួរមុខក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយមានបំណងចង់ឲ្យប្រទេសទាំងពីរបង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យនានា ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងបញ្ហាអន្តរជាតិ ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ