គណៈប្រតិភូបក្សកម្មុយនីស្តវៀតណាមចូលរួមវេទិកា ELAP លើកទី៣
![គណៈប្រតិភូបក្សកម្មុយនីស្តវៀតណាមចូលរួមវេទិកា ELAP លើកទី៣ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_10_03/unnamed (4).jpg) |
គណៈប្រតិភូបក្សកម្មុយនីស្តវៀតណាមចូលរួមវេទិកា ELAP លើកទី៣ |
(VOV)_គណៈប្រតិភូបក្សកម្មុយនីស្តវៀតណាម ដឹកនាំដោយលោក Nguyen Tuan
Phong អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម បានអញ្ជើញចូលរួមវេទិកា
ជួបប្រាស្រ័យ ដើម្បីវឌ្ឍនភាពនៅអាមេរិកឡាទិន ( ELAP) លើកទី៣ ដែលទើបនឹង
បានបិទបញ្ចប់នៅទីក្រុង Quito (ប្រទេស អេក្វាឌ័រ)។នៅទីនេះលោក Nguyen Tuan
Phong បានចែករំលែកបទពិសោធន៍របស់វៀតណាម ក្នុងការពង្រីកប្រជាធិបតេយ្យ
កសាងរដ្ឋអំណាចប្រជាជន នៅថ្នាក់មូលដ្ឋាន។ លោកក៏បានអះអាងថា៖ មហាសាមគ្គី
ជាតិ ជាកក្តាសំខាន់ ដើម្បីសម្រេចជោគជ័យ របស់បដិវត្តន៍វៀតណាម។
លោក Nguyen Tuan Phong បានមានជំនួបសន្ទនាជាមួយអនុប្រធានាធិបតីអេក្វាឌ័រ លោក Jorge Glass ក៏ដូចជាប្រធានគណៈប្រតិភូជាន់ខ្ពស់បក្សកម្មុយនីស្ត
ចិននិងគុយបា៕