គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅប្រេស៊ីល

(VOVWORLD) - គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម បានអញ្ជើញទៅបំពេញទស្សន កិច្ចការងារនៅប្រេស៊ីលចាប់ពីថ្ងៃទី១៥ដល់ទី១៦ កញ្ញា។
គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅប្រេស៊ីល - ảnh 1 លោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម (រូបថត៖ Internet)

(VOVworld) - គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម បានអញ្ជើញទៅបំពេញទស្សន កិច្ចការងារនៅប្រេស៊ីលចាប់ពីថ្ងៃទី១៥ដល់ទី១៦ កញ្ញា។ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនេះ គណៈប្រតិភូវៀតណាមបានជួបចរចារជាមួយគណៈប្រតិភូជាន់ខ្ពស់គណៈបក្ស កុម្មុយនីស្តប្រេស៊ីល ជួបធ្វើការជាមួយលោក Marcos Garvao រដ្ឋមន្រ្តីស្ដីទី ក្រសួងការបរទេស ទទួលនិងជួបធ្វើការជាមួយលោក Joao Batista Lemos លេខាគណៈកម្មាធិការបក្សភាគរដ្ឋ Rio de Janeiro និងលោក Paulo Paim សមាជិកកណ្ដាលគណៈបក្សការងារប្រេស៊ីលិងជាសមាជិកគណៈប្រធានព្រឹទ្ធសភាប្រេស៊ីល។ នៅបណ្ដាជំនួបពោលខាងលើ ថ្នាក់ដឹកនាំស្ថាប័នប្រេស៊ីលទាំងនេះសុទ្ធតែវាយតំលៃ ខ្ពស់ចំពោះដំណើទស្សនកិច្ចរបស់គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាម ហើយសំដែងជំនឿជាក់ថា ដំណើទស្សនកិច្ចលើកនេះជាកម្លាំងចលករដើម្បីជំរុញ ថែមទៀតទំនាក់ទំនងដ៏ល្អប្រសើររវាងបក្សកុម្មុយនីស្ត វៀតណាមជាមួយគណៈ បក្សនានានៅប្រេស៊ីល រវាងរដ្ឋសភានៃប្រទេសទាំង២ ក៏ដូចជារវាងប្រទេសទាំង ២ក្នុងកាលៈទេសៈរំលឹកខួបលើកទី១០ទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូលើគ្រប់វិស័យផងដែរ។ ភាគីទាំង២ក៏បានឯកភាពលើការខំប្រឹងប្រែងរួមសំដៅនាំ ទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ១០ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ