គណៈប្រតិភូភ្ញៀវអន្តរជាតិជាច្រើនចូលរួលពិធីបុណ្យវត្ត Ong (Dong Nai)

(VOVWORLD) - អាជ្ញាធរខេត្ត Dong Nai ក៏បានរៀបចំដំណើរទេសចរណ៍សម្រាប់គណៈប្រតិភូភ្ញៀវទៅទស្សនាតំបន់ប្រវត្តិសាស្ត្រ និងកន្លែងសាសនា ឧទ្ទេសនាមអំពីទឹកដី និងប្រជាជន Dong Nai ផងដែរ។ 
គណៈប្រតិភូភ្ញៀវអន្តរជាតិជាច្រើនចូលរួលពិធីបុណ្យវត្ត Ong (Dong Nai) - ảnh 1ពិធីបុណ្យវត្ត Ong (Dong Nai) (រូបថត៖ vna)

ពិធីបុណ្យវត្ត Ong (ភូមិ Nhi Hoa ឃុំ Hiep Hoa ទីក្រុង Bien Hoa ខេត្ត Dong Nai) ឆ្នាំនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៥ ថ្ងៃ (ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ នៃប្រតិទិនតាមច័ន្ទគតិ)។ ក្នុងឆ្នាំនេះ ពិធីបុណ្យមានលក្ខណៈពិសេសថ្មីៗ ជាពិសេសពិធីបុណ្យនឹងមានគណៈប្រតិភូភ្ញៀវចំនួន ៦ តំណាងឱ្យប្រាសាទធ្វើសក្ការបូជាមកពីប្រទេសនានាដូចជា៖ ចិន ម៉ាឡេស៊ី សិង្ហបុរី ថៃ តៃវ៉ាន់ (ចិន) ឥណ្ឌូណេស៊ី និងបណ្តាប្រទេសដទៃទៀតបានចូលរួម។

ក្រៅពីចូលរួមក្នុងពិធីបុណ្យនេះ អាជ្ញាធរខេត្ត Dong Nai ក៏បានរៀបចំដំណើរទេសចរណ៍សម្រាប់គណៈប្រតិភូភ្ញៀវទៅទស្សនាតំបន់ប្រវត្តិសាស្ត្រ និងកន្លែងសាសនា ឧទ្ទេសនាមអំពីទឹកដី និងប្រជាជន Dong Nai ផងដែរ។ អាស្រ័យហេតុនេះ ជួយមិត្តអន្តរជាតិឃើញថា ខេត្ត Dong Nai និយាយដោយឡែក និងវៀតណាមនិយាយរួមជាទឹកដីបើកចំហ ទទួលវប្បធម៌ គោរពជំនឿរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។

វត្ត Ong ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៦៨៤ ដែលនៅជាប់នឹងទន្លេ Dong Nai។ នេះគឺជាវត្តដំបូងបំផុតនៅតំបន់ណាមបូដែលគូសសញ្ញាប្រវត្តិសាស្ត្រក្នុងការរួមរស់ជាមួយគ្នារបស់សហគមន៍ជនវៀតណាម និង Hoa ក្នុងអំឡុងពេលការត្រួសត្រាយផ្លូវ បង្កើតរបរនិងការពារទឹកដី Bien Hoa - Dong Nai ។ ពីមុនពិធីបុណ្យវត្ត Ong ត្រូវបានរៀបចំឡើងដោយសហគមន៍ Hoa។ ឥឡូវនេះម្ចាស់កម្មវត្ថុពិធីបុណ្យគឺជន Hoa និងវៀតណាមទាំងអស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ