គណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមបានធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសមីយ៉ាន់ម៉ា

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍គ្នាក្នុងការបណ្តុះបណ្តាលសហប្រតិបត្តិការ ឧស្សាហកម្មការពារជាតិ វេជ្ជសាស្ត្រយោធាក្នុងពហុភាគីជាដើម។
គណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមបានធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសមីយ៉ាន់ម៉ា - ảnh 1 ឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមនិងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម

តបតាមការអញ្ជើញរបស់សេនាប្រមុខ Min Aung Hlaiing អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ានោះ នារសៀលថ្ងៃទី ២៤ ខែកញ្ញា គណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Phan Van Giang ដែលជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមនិងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស បានចាកចេញពីទីក្រុងហាណូយ ដើម្បីទៅបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ២៤ ដល់ ២៧ ខែកញ្ញា។ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍គ្នាក្នុងការបណ្តុះបណ្តាលសហប្រតិបត្តិការ ឧស្សាហកម្មការពារជាតិ វេជ្ជសាស្ត្រយោធាក្នុងពហុភាគីជាដើម។ ទន្ទឹមនឹងនោះ ភាគីទាំងពីរនឹងធ្វើការវាយតម្លៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី រវាងកងយោធានៃប្រទេសទាំងពីរនាពេលកន្លង មកក៏ដូចជាពិភាក្សាអំពីវិធានការដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិនាពេលខាងមុខ ដើម្បីរួមចំណែកក្នុងការពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរនិងកងទ័ពទាំងពីរវៀតណាម - មីយ៉ាន់ម៉ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ