គណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅជប៉ុន

(VOVWORLD) - គណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជា ជនវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការ និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី ២ ដល់ទី ៥ ខែមីនា។
គណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅជប៉ុន - ảnh 1 ឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការ និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម 

ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរផ្លាស់ប្តូរគ្នាទៅវិញទៅមកអំពីស្ថានភាពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសនិមួយៗ ក៏ដូចជាស្ថានភាពអន្តរជាតិ និងតំបន់ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរក៏បានវាយតម្លៃចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងទៅ និងពិភាក្សាគ្នាអំពីវិធានការនានា ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែងថែមទៀត តាមរយៈនោះបន្តពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរនិងជឿទុកចិត្តគ្នាទៅវិញទៅមករវាង រដ្ឋ កងទ័ព និងប្រជាជនវៀតណាមនិងជប៉ុន ដើម្បីសុខសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅក្នុងតំបន់និងនៅលើពិភពលោកផងដរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ