គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅទស្សនកិច្ចជាផ្លូវការនៅកម្ពុជា

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រីរាជរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាព្រឹកថ្ងៃទី៣១
ឧសភា នាយឧត្តមសេនីយ៍ Ngo Xuan Lich សមាជិកការិយាល័យនយោបាយ និង ជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញដឹកនាំគណៈប្រតិភូ យោធាជាន់ខ្ពស់វៀតណាម ចាកចេញពីទីក្រុងហាណូយធ្វើដំណើរទៅទស្សន កិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។​ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣១ឧសភាដល់ថ្ងៃទី១មិថុនា។​ដំណើរទស្សនកិច្ចនេះសំដៅរួមចំណែក អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ
រួមទាំងផ្លាស់ប្តូរ ឯកភាពនូវខ្លឹមសារមួយចំនួន និងវិធានការសហប្រតិបត្តិការរវាង ក្រសួងការពារជាតិនៃប្រទេសទាំងពីរនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ