គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមកិច្ចសន្ទនា Shangri-La នៅសឹង្ហបុរី

(VOVWORLD) - តាមការអញ្ជើញរបស់គណៈចាត់តាំងកិច្ចសន្ទនា Shangri-La នាថ្ងៃទី៣០ ខែឧសភា នាយឧត្តមសេនីយ៍លោក Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារជាតិ វៀតណាម ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅ បំពេញដំណើរចូលរួមកិច្ចសន្ទនា Shangri-La លើកទី១៨នៅប្រទេសសឹង្ហបុរីចាប់ ពីថ្ងៃទី៣១ខែឧសភាដល់ថ្ងៃទី២ខែមិថុនា។
គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមកិច្ចសន្ទនា Shangri-La នៅសឹង្ហបុរី - ảnh 1នាយឧត្តមសេនីយ៍លោក Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារជាតិ វៀតណាម ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅ បំពេញដំណើរចូលរួមកិច្ចសន្ទនា Shangri-La លើកទី១៨ (រូបថត៖ TTXVN) 

ការចូលរួមរបស់គណៈប្រតិភូវៀត ណាមបានអះអាងនូវតួនាទីយ៉ាងសកម្ម ម្ចាស់ការនិងមានការទទួលខុសត្រូវរបស់ វៀតណាមចំពោះបញ្ហាអន្តរជាតិនិងតំបន់ ព្រមទាំងបង្ហាញនូវសុឆន្ទៈរបស់វៀត ណាមដោយចង់ជំរុញទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការនិងចែករំលែកបទពិសោធន៍ជាមួយប្រទេសដទៃក្នុងការដោះស្រាយការសាកល្បងសន្តិសុខរួមផងដែរ។

        កិច្ចសន្ទនា Shangri-La លើកនេះមានសម័យប្រជុំពេញអង្គចំនួន៦ក្រោម ប្រធានបទ៖ ទស្សនៈវិស័យរបស់អាមេរិកស្ដីពីសន្តិសុខនៅសមុទ្រឥណ្ឌា-ប៉ាស៊ី ហ្វិក សន្តិសុខកូរ៉េខាងជើង៖ ជំហានជាបន្តបន្ទាប់ សណ្ដាប់ធ្នាប់សន្តិសុខកំពុង ផ្លាស់ប្ដូរនៃទ្វីបអាស៊ីនិងការសាកល្បង ចិននិងកិច្ចសហប្រតិបតិ្តការសន្តិសុខ អន្តរជាតិ រាំងស្កាត់ជម្លោះនៅក្នុងវិស័យដែលមានការប្រកួតប្រជែងគ្នា និងធានា តំបន់មួយប្រកបដោយលក្ខណៈខ្លួនទីពឹងខ្លួននិងស្ថិរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ