គណៈប្រតិភូយុវជនវៀតណាមចូលរួមមហាសន្និបាតលើកទី១៩របស់សហព័ន្ធយុវជនប្រជាធិបតេយ្យពិភពលោក

គណៈប្រតិភូយុវជនវៀតណាមចូលរួមមហាសន្និបាតលើកទី១៩របស់សហព័ន្ធយុវជនប្រជាធិបតេយ្យពិភពលោក - ảnh 1
គណៈប្រតិភូយុវជនវៀតណាមនៅមហាសន្និបាតលើកទី១៩របស់សហព័ន្ធយុវជនប្រជាធិបតេយ្យពិភពលោក (រូបថត៖thanhnien.com.vn)

(VOVworld) - មហាសន្និបាតលើកទី១៩របស់សហព័ន្ធយុវជនប្រជាធិបតេយ្យពិភព
លោក (WFDY) បានប្រារព្ធឡើងនៅទីក្រុង La Habana របស់គុយបានា ថ្ងៃទី៩ វិច្ឆិកា
ដោយមានការចូលរួមរបស់តំណាងចំនួន១៣០នាក់មកពីប្រទេស ចំនួន៣៥។គណៈ
ប្រតិភូជាន់ខ្ពស់នៃសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញវៀតណាមដឹកនាំដោយលោក
 Nguyen Dac Vinh លេខាទីមួយនៃគណៈប្រតិបត្តិមជ្ឈឹម សម្ព័ន្ធយុវជនបានចូលរួម
មហាសន្និបាតលើកនេះ។ថ្លែងមតិនៅពិធីប្រារព្ធ ប្រធាន WFDY លោក Nicolas
Papademetriou បានសង្កត់ធ្ងន់លើការសន្យានៃកម្លាំង យុវជនរីកចំរើនលើពិភព
លោកក្នុងការតស៊ូប្រឆាំងនឹងមហិច្ចតាអាណានិគមរបស់លិទ្ធិមូលធននិយមលើ
ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ