គណៈប្រតិភូរដ្ឋសភាវៀតណាមចូលរួមសន្និសីទ IPU Pre-COP26

(VOVWORLD) - គណៈប្រតិភូវៀតណាមបានលើកសំណើរមួយចំនួនដូចជា៖ គោលនយោបាយស្តារបៃតងឡើងវិញ សេដ្ឋកិច្ចបៃតងចាំបាច់ត្រូវអនុវត្តន៍យ៉ាងខ្លាំងក្លានៅថ្នាក់ជាតិ តំបន់ និងសកលលោក។
គណៈប្រតិភូរដ្ឋសភាវៀតណាមចូលរួមសន្និសីទ IPU Pre-COP26        - ảnh 1គណៈប្រតិភូរដ្ឋសភាវៀតណាមថតរូបជាមួយប្រធានក្រុមសភាអ៊ីតាលីនៅ IPU និងប្រធានកិត្តិយស IPU លោក Pier Ferdinando Casini  (រូបថត៖ ហៃលីន/VNA)

តបតាមសេចក្ដីអញ្ជើញរបស់ប្រធានព្រឹទ្ធសភា ប្រធានសភាជាន់ទាបអ៊ីតាលី អគ្គលេខាធិការសហភាពអន្តរសភាពិភពលោក (IPU) និងប្រធានក្រុមសមាជិកសភាមិត្តភាពចក្រភពអង់គ្លេសនៅ IPU នោះ គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំ ដោយលោក Don Tuan Phong អនុប្រធានគណៈកម្មាធិការកិច្ចការបរទេស បានអញ្ជើញចូលរួមសន្និសីទសភាត្រៀមរៀបចំ មុនសម័យប្រជុំនៃសន្និសីទសម្រាប់ភាគីនានានៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (IPU Pre-COP26) ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែតុលា។ អញ្ជើញថ្លែងនៅក្នុងសន្និសីទស្តីពីប្រធានបទ របៀបអភិក្រមបៃតងសម្រាប់ការស្ដារឡើងវិញក្រោយកូវីដ ១៩ នោះ គណៈប្រតិភូវៀតណាមបានលើកសំណើរមួយចំនួនដូចជា៖ គោលនយោបាយស្តារបៃតងឡើងវិញ សេដ្ឋកិច្ចបៃតងចាំបាច់ត្រូវអនុវត្តន៍យ៉ាងខ្លាំងក្លានៅថ្នាក់ជាតិ តំបន់ និងសកលលោក ក្នុងនោះក្របខ័ណ្ឌរួមគឺបណ្ដាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ២០១៥ ស្តីពីការប្រែប្រួលអាកាសធាតុ; បណ្តាប្រទេសចាំបាច់ត្រូវលើកត្រដែតស្មារតីសាមគ្គីភាព ការចែករំលែកប្រកបដោយមានការទទួលខុសត្រូវ អំពីបច្ចេកវិទ្យា ហិរញ្ញវត្ថុ សុខាភិបាល ជាពិសេសគឺវ៉ាក់សាំងបង្ការកូវីដ ១៩ ដើម្បីរួមគ្នាជំនះពុះពារលើជំងឺរាតត្បាត។

ក្នុងឱកាសនេះ គណៈប្រតិភូវៀតណាមមានជំនួបប្រាស្រ័យទ្វេភាគីជាមួយថ្នាក់ដឹកនាំសភាមួយចំនួននៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ