គណៈប្រតិភូវៀតណាមចូលរួមកិច្ចសន្ទនា Raisina លើកទី២នៅក្រុង New Dellhi

គណៈប្រតិភូវៀតណាមចូលរួមកិច្ចសន្ទនា Raisina លើកទី២នៅក្រុង New Dellhi - ảnh 1
គណៈប្រតិភូវៀតណាមចូលរួមកិច្ចសន្ទនា Raisina លើកទី២នៅក្រុង New Dellhi

(VOVworld)-នាយប់ថ្ងៃទី១៧មករា កិច្ចសន្ទនា Raisina លើកទី២ បានប្រារព្ធយ៉ាង​
 ឱឡារិកនៅសណ្ឋាគា Taj Palace ប្រទេសឥណ្ឌា។ នេះជាសន្និសីទនយោបាយ​សំ
ខាន់មួយរបស់ឥណ្ឌាដែលបានមូលនីធិស្រាវជ្រាវនៃបណ្តាអ្នកសង្កេតការ (ORF)
 រួមសហការជាមួយក្រសួងការបទេសឥណ្ឌារៀបចំឡើងជាប្រចាំឆ្នាំ។ មានតំណាង
 ជាង២៥០នាក់មកពីប្រទេស៦៥លើទូទាំងពិភពលោកបានចូលរួមក្នុងជំនួបសន្ទ
នា​នេះ។ អគ្គសេនាធិការរងកងទ័ពប្រជាជនវៀតណាម ឧត្តមសេនីយ៍ឯក Pham
Ngoc Minh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមជំនួបសន្ទនាលើកនេះផង
ដែរ។ អញ្ជើញថ្លែងមតិបើកជំនួបសន្ទនា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narenda Modi
បាន​ចាត់ទុកថា សហប្រតិបត្តិការជាមួយតំបន់អាស៊ីអាគ្នេយ៍ជាបញ្ហាស្នូលនៃគោល
 នយោបាយសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា។ ទន្ទឹមជាមួយគ្នានោះ
លោក Narenda Modi ក៏បានគូសបញ្ជាក់ថា សត្តវត្សនេះគឺអាស្រ័យលើទ្វីបអាស៊ី
ខណៈដែលតំបន់នេះកំពុងមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់។ ប៉ុន្តែ ប្រការនេះក៏
 ដើរទន្ទឹមនឹងការបើកទូលាយរចនាសម្ព័ន្ធក្នុងតំបន់ប្រកបដោយតម្លាភាពនិងតុល្យ
ភាពជាពិសេសត្រូវមានការចូលរួមរបស់ភាគីនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ