គណៈប្រតិភូវៀតណាមចូលរួមវេទិកា “អាស៊ាន៤៧ឆ្នាំ រីកធំធាត់” នៅម៉ាឡេស៊ី

គណៈប្រតិភូវៀតណាមចូលរួមវេទិកា “អាស៊ាន៤៧ឆ្នាំ រីកធំធាត់” នៅម៉ាឡេស៊ី - ảnh 1
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ Vietnam+)


(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៤៧ នៃទិវាបង្កើតសមាគមបណ្តាប្រជាជាតិ
អាស៊ីអាគ្នេយ៍ (អាស៊ាន) នាថ្ងៃទី៨សីហា នៅទីក្រុង​Kuala Lumpur វិទ្យាស្ថាន យុទ្ធ
សាស្រ្ត និងថ្នាក់ដឹកនាំអាស៊ី (ASLI)បានរៀបចំវេទិការ “អាស៊ាន៤៧ឆ្នាំ រីកធំធាត់” ឆ្ពោះទៅកសាងសហគមន៍អាស៊ានប្រកបដោយជោគជ័យនាឆ្នាំ ២០១៥ ។ វេទិការ
នេះ បានទាក់ទាញការចូលរួមរបស់តំណាងជាឯកអគ្គរដ្ឋទូត ប្រធានអង្គទូត អ្នក
រៀបចំផែនការ និងជំនាញការជាង១០០នាក់ មកពីប្រទេសចំនួន ២០លើពិភព
លោក ។ ចូលរួមក្នុងវេទិការនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ

ម៉ាឡេស៊ី លោក Nguyen Hong Thao បានសម្តែងជំនឿជាក់ថា ដោយបទពិសោធន៌ ជាច្រើនចំពោះសកម្មភាពរបស់អាស៊ាន ក្នុងឋានៈជាប្រធានអាស៊ាន​ឆ្នាំ២០១៥ ម៉ាឡេស៊ីនឹងដឹកនាំអាស៊ានចូលក្នុងសហគមប្រកបដោយជោគជ័យ ក៏ដូចជា រួម ជាមួយអាស៊ានកំណត់ទិសសម្រាប់បណ្តាជំហានអភិវឌ្ឍន៍ជាបន្តរបស់ប្លុកនេះ
ក្រោយឆ្នាំ២០១៥។ លោក Nguyen Hong Thao បានសង្កត់ធ្ងន់ថា “អាស៊ានជា ដំបូលរួមរបស់យើងទាំងអស់គ្នាក្នុងរយៈពេល៤៧ឆ្នាំកន្លងទៅ ហើយយើងនឹង
បន្តរួម គ្នាចែករំលែកជោគវាសនារួមក្នុងរយៈពេល៥០ឆ្នាំខាងមុខ និងបណ្តាឆ្នាំ
ជាបន្តទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ