គណៈលេខាមជ្ឈឹមបក្សបានធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Ha Giang។

គណៈលេខាមជ្ឈឹមបក្សបានធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Ha Giang។ - ảnh 1
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានធ្វើអធិបតីពិធីធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Ha Giang (VOV)



        VOV-នាព្រឹកថ្ងៃទី១០កញ្ញានៅទីស្ដីការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម
តាងនាមឲ្យគណៈលេខា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen
Phu Trong បានធ្វើអធិបតីពិធីធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Ha Giang អំពីស្ថានភាពក្រោយពាក់កណ្ដាលអាណាត្តិអនុវត្តសេចក្តីសំរេចចិត្តនៃ
មហាសន្និបាតលើកទី១១របស់បក្ស សេចក្តីសំរេចចិត្តសន្និបាតលើកទី១៥របស់
បក្សភាគខេត្តនិងគោលការណ៍មួយចំនួនអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្ត
ដល់ឆ្នាំ២០២០។ សន្និដ្ឋាននៅពិធីធ្វើការ អគ្គលេខា Nguyen Phu Trong បានយល់
ព្រមជាមួយទិសដៅកសាងនិងអភិវឌ្ឍន៍ Ha Giang ដល់ឆ្នាំ២០២០។ អគ្គលេខា
Nguyen Phu Trong បានសង្កត់ធ្ងន់ថា ដើម្បីអនុវត្តគោលដៅពោលខាងលើ បក្ស
ភាគខេត្ត Ha Giang ត្រូវក្ដាប់ជាប់ស្ថានភាពអាជីវកម្មពង្រីកឧត្តមភាពសក្កានុភាព
របស់ដំបន់ដើម្បីសំរេចគោលដៅដែលបានដាក់ចេញ។ ជាពិសេស ខេត្ត Ha
Giang ត្រូវប្រមូលផ្ដុំដឹកនាំបញ្ជាណែនាំជំរុញការងារកសាងបក្ស កសាងប្រពន្ធ
នយោបាយបក្សភាគទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ