គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលត្រៀមរៀបចំឲ្យកិច្ចប្រជុំទូទាំងប្រទេសរវាងរដ្ឋាភិបាលជាមួយសហគ្រាស

(VOVWORLD) - ក្នុងបរិបទដែលជំងឺឆ្លងកូវីដ-១៩ មានការវិវត្តន៍ដ៏ស្មុគស្មាញនាបច្ចុប្បន្ន លោកនាយករដ្ឋមន្រ្តីចាត់ទុកថា មុខ សញ្ញាដែលរងផលប៉ះពាល់ដោយផ្ទាល់យ៉ាងធ្ងន់ធ្ងរបំផុតនោះ គឺអង្គភាពអាជីវកម្ម។

នាព្រឹកថ្ងៃទី១៣ មេសា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំរបស់គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលសំដៅត្រៀមរៀបចំឲ្យកិច្ចប្រជុំទូទាំងប្រទេសរបស់រដ្ឋាភិបាលជាមួយសហគ្រាស។ ក្នុងបរិបទដែលជំងឺឆ្លងកូវីដ-១៩មានការវិវត្តន៍ដ៏ស្មុគស្មាញនាបច្ចុប្បន្ន លោកនាយករដ្ឋមន្រ្តីចាត់ទុកថា មុខសញ្ញាដែលរងផលប៉ះពាល់ដោយផ្ទាល់យ៉ាងធ្ងន់ធ្ងរបំផុតនោះ គឺអង្គភាព អាជីវកម្ម។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖

“យើងត្រូវយកចិត្តទុកដាក់ដល់សមរភូមិទី២នោះគឺសមរភូមិអភិវឌ្ឍសេដ្ឋកិច្ច ក្នុងនោះ អង្គភាពអាជីវកម្មនិងអាជីវករជាយុទ្ធជន។ យើងត្រូវតែ ខិតខំប្រឹងប្រែងរក្សាឲ្យសេដ្ឋកិច្ចមិនត្រូវដួលរលំ រក្សាការងារធ្វើសម្រាប់ ពលករ ហើយរក្សាកំណើនចាំបាច់។ នោះគឺសំណូមពរជាបន្ទាន់នា បច្ចុប្បន្ន។ ហេតុដូច្នេះ យើងត្រូវអាស្រ័យទៅលើប្រជាជនទាំងមូល ក៏ប៉ុន្តែ អង្គភាពអាជីវកម្មដើរតួនាទីជាគន្លឹះក្នុងការអភិវឌ្ឍប្រទេសជាតិ”។

លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា អង្គប្រជុំនឹងដាក់ចេញសារ របស់រដ្ឋាភិបាលនិងលោកនាយករដ្ឋមន្រ្តីស្ដីពីការស្ដារផលិតកម្មឡើងវិញ គោលនយោបាយរបស់រដ្ឋស្ដីពីការជួយឧបត្ថម្ភ លើកទឹកចិត្ត បង្កលក្ខណៈ ងាយស្រួលសម្រាប់សហគ្រាសនិងសមាសភាគសេដ្ឋកិច្ចជំនះពុះពារលើ ការលំបាក បំផុសឡើងសេចក្ដីប្រាថ្នា ស្មារតីស្នេហាជាតិរបស់សមាសភាគ សេដ្ឋកិច្ចទាំងអស់ដើម្បីរួមគ្នាអភិវឌ្ឍប្រទេសជាតិ។ កិច្ចប្រជុំនេះនឹងត្រូវបានរៀបចំឡើងតាមអនឡាញហើយផ្សាយដោយផ្ទាល់លើទូរទស្សន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ