គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាមប្រជុំពិភាក្សាអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ

(VOVWORLD) - ស្វាគមន៍ស្មារតីនិងការទទួល ខុសត្រូវរបស់បណ្ដាខេត្តក្រុង លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើតួនាទីនៃ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដែលជាកត្តាគន្លឹះចំពោះការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម។
គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាមប្រជុំពិភាក្សាអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VGP)

  នារសៀលថ្ងៃទី២៥ ខែកក្កដា ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc គណៈអចិន្រ្តៃយ៍រដ្ឋាភិបាល បានដំណើរការកិច្ចប្រជុំ សំដៅជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងបំណងទម្លុះភាពទល់ច្រកសម្រាប់អភិវឌ្ឍរបស់តំបន់នានា។ ស្វាគមន៍ស្មារតីនិងការទទួល ខុសត្រូវរបស់បណ្ដាខេត្តក្រុង លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើតួនាទីនៃ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដែលជាកត្តាគន្លឹះចំពោះការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម។

        លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា នាពេលកន្លងទៅ មានគម្រោងហេដ្ឋា រចនាសម្ព័ន្ធផ្នែករឹងមួយចំនួនត្រូវបានដំណើរការយ៉ាងយឺតយ៉ាវ ខណៈដែលតម្រូវការ អភិវឌ្ឍគឺធំធេង។ ហេតុនេះហើយ លោកបានសម្រេចលើគោលជំហរស្ដីពីវិធី បណ្ដាក់ទុន របៀបធ្វើ និងបែបបទ ដើម្បីធ្វើយ៉ាងណាអោយគម្រោងទាំងនោះត្រូវ បានដំណើរការយ៉ាងឆាប់រហ័សនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ