គំនិតផ្ដួចផ្ដើម វៀតណាម Spark អំពីការជួយឧបត្ថម្ភវៀតណាមបង្ការទប់ស្កាត់ ជម្ងឺកូវីដ ១៩ ឆ្ពោះទៅរកការស្ដារសេដ្ឋកិច្ច

(VOVWORLD) - ថ្លែងមតិបើកកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានកោត សរសើរហើយសម្ដែងបំណងថា គំនិតផ្ដួចផ្ដើមវៀតណាម Spark នឹង ស្នើឡើង ជំហានលោតផ្លោះនានាដើម្បីជួយវៀតណាមអាចជំនះលើបញ្ហាប្រឈមហើយថែរក្សាសន្ទុះអភិវឌ្ឍដ៏ខ្លាំងក្លា។ 

គំនិតផ្ដួចផ្ដើម វៀតណាម Spark អំពីការជួយឧបត្ថម្ភវៀតណាមបង្ការទប់ស្កាត់ ជម្ងឺកូវីដ ១៩ ឆ្ពោះទៅរកការស្ដារសេដ្ឋកិច្ច - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិកលោក Ha Kim Ngoc ចូលរួមកិច្ចប្រជុំដំបូងនៃក្រុមគំនិតផ្ដួចផ្ដើមវៀតណាម Spark។ 
នាថ្ងៃទី២ ខែកញ្ញា តាមការអញ្ជើញរបស់អង្គការវេទិកាសកល Boston ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិកលោក Ha Kim Ngoc បានចូលរួម កិច្ចប្រជុំដំបូងនៃក្រុមគំនិតផ្ដួចផ្ដើមវៀតណាម Spark។ ការដែលវេទិកាសកល Boston ផ្ដួចផ្ដើមគំនិត វៀតណាម Spark នេះ គឺសំដៅប្រមូលផ្ដុំថ្នាកដឹកនាំ អ្នកយុទ្ធសាស្ត្រ អ្នកប្រាជ្ជា ជំនាញការសុខាភិបាល បច្ចេកវិទ្យានិងសេដ្ឋកិច្ច ដើម្បីពិភាក្សានិងដាក់ចេញដំណោះស្រាយដែលជួយវៀតណាមបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩ ស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាស្រាវជ្រាវឱកាសថ្មីៗសម្រាប់ វៀតណាមក្រោយជម្ងឺរាតត្បាតផងដែរ។
ថ្លែងមតិបើកកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានកោត សរសើរហើយសម្ដែងបំណងថា គំនិតផ្ដួចផ្ដើមវៀតណាម Spark នឹង ស្នើឡើង ជំហានលោតផ្លោះនានាដើម្បីជួយវៀតណាមអាចជំនះលើបញ្ហាប្រឈមហើយថែរក្សាសន្ទុះអភិវឌ្ឍដ៏ខ្លាំងក្លា។ រីឯខ្លួនវិញ អតីតអភិបាល លោក Michael Dukakis ចាត់ទុកថា ទំនាក់ទំនងវៀតណាម-អាមេរិកគឺជាគំរូនៃការ “ប្រែក្លាយ អតីតសត្រូវទៅជាមិត្តភក្តិ”។ លោកបានសម្ដែងបំណងចង់ជួយគាំទ្រដល់ការកែ លម្អស្ថានភាពជម្ងឺរាតត្បាតនៅវៀតណាម ហើយចាត់ទុកថា បញ្ហាបង្កាទប់ស្កាត់ ការឆ្លងរីករាលដាលនៃជម្ងឺរាតត្បាត និងការអភិវឌ្ឍសេដ្ឋកិច្ចសុទ្ធតែមានអត្ថន័យ ដ៏សែនសំខាន់ដើម្បីជួយវៀតណាមជំនះលើវិបត្តិកូវីដ ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ