គប្បីមានការប្តេជ្ញាចិត្តនយោបាយដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី

គប្បីមានការប្តេជ្ញាចិត្តនយោបាយដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី - ảnh 1
គប្បីមានការប្តេជ្ញាចិត្តនយោបាយដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី (VNA)


(VOVworld) – វៀតណាមគប្បីមានការប្តេជ្ញាចិត្តនយោបាយដើម្បីនាំប្រទេសជាតិ
 អភិវឌ្ឍន៍ក្នុង​ដំណាក់កាលថ្មី។ នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាល
 លោក Nguyen Xuan Phuc ដែលបាននាំចេញនៅកិច្ចប្រជុំ online របស់រដ្ឋាភិបាល
ជាមួយថ្នាក់ដឹកនាំខេត្តទីក្រុងចំនួន ៦៣ នាពេលថ្ងៃត្រង់ទី ២៩ ធ្នូ នៅទីក្រុង
ហាណូយ។ នេះក៏ជាសារដែលនាយករដ្ឋមន្ត្រីមានគោលបំណងផ្ញើដល់  មជ្ឈដ្ឋាន
ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឆ្នាំ
២០១៧។ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានលើកច្បាស់ថា៖​

        «ខ្ញុំស្នើឲ្យមជ្ឈដ្ឋានថ្នាក់ដឹកនាំខេត្តក្រុងប្រមូលផ្តុំលើការបញ្ជាណែនាំក្នុងឆ្នាំ
 ២០១៧ យ៉ាងម៉េចដើម្បីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច លើកកំពស់កំណើនខ្ពស់ថែម
ទៀត តភ្ជាប់នឹងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ផ្លាស់ប្តូរថ្មី
រូបសណ្ឋានកំណើន លើកកំពស់ទិន្នផលគុណភាពនិងសមត្ថិភាពប្រកួតប្រជែង។
ប្រសិនបើមិនរៀបចំរចនាសម្ព័ន្ធឡើងវិញដោយដាច់ខាតទេនោះវៀតណាមនឹង
ថយក្រោយហើយមិនអាចដោះស្រាយបានការសាកល្បងសេដ្ឋកិច្ចសង្គម បរិស្ថាន
ការពារប្រទេសនិងសន្តិសុខកិច្ចការបរទេសបានឡើយ។ ទន្ទឹមនឹងនោះ
 វៀតណាមក៏នឹងមិនបង្រួញគំលាតអភិវឌ្ឍន៍ជាមួយប្រទេសដទៃលើពិភព
លោកទេបានដែរ។»

        លោក Nguyen Xuan Phuc បាននាំចេញភារកិច្ចជាក់ស្តែងចំនួន ៣០​
សំរាប់ក្រសួងផ្នែកដើម្បីអនុវត្ត ភាគច្រើនគឺភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

        «ទីមួយគឺរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រាំងស្កាត់អតិផលរណាមិនឲ្យហួសពី
កំរិត ៤%។ នេះគឺជាលក្ខ័ណ្ឌដំបូងបង្អស់។ ក្រសួងរៀបចំផែនការនិងវិនិយោគ
ក្រសួងហិរញ្ញវត្ថុធនាគាជាតិគប្បីប្រុងប្រយ័តអនុវត្តវិធីសាស្ត្រដើម្បីធានាឲ្យបាន
គោលដៅត្រៀមខ្លួនជាស្រេចធ្វើអន្តរគមន៍ក្នុងករណីចាំបាច់។ ទីពីរគឺស្ថាប័នផ្នែក
គ្រប់ជាន់ថ្នាក់ខំប្រឹងប្រែងទទួលឲ្យបានកំណើន GDP ៦,៧% បង្កលក្ខណៈងាយ
ស្រួលសំរាប់ការទាក់ទងជាមួយឥណទានកែទម្រង់បែបបទរដ្ឋបាល។ ភារកិច្ច
ទាំងនេះ ត្រូវអនុវត្តចាប់ពីត្រីមាសទី ១ ឆ្នាំ ២០១៧៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ