គ្មានលទ្ធផលលោតផ្លោះណាមួយក្នុងវង់ចរចារថ្មីអំពីស៊ីរីនៅទីក្រុង Geneva

(VOVWORLD) - វង់ចរចារថ្មីអំពីសន្តិភាពនៅស៊ីរីដែល អ.ស.ប. គាំពារ បានបិទ បញ្ចប់នៅទីក្រុង Geneva ស្វីស នាថ្ងៃទី ១៩ ឧសភា ដោយមិនទទួលបានការបោះជំហានលោតផ្លោះណាមួយឡើយសំដៅបញ្ចប់ជំលោះដែលអូសបន្លាយ ក្នុងរយៈពេល ៦ ឆ្នាំនៅប្រទេសមជ្ឈឹមបូព៌ារនេះ។ 
 
គ្មានលទ្ធផលលោតផ្លោះណាមួយក្នុងវង់ចរចារថ្មីអំពីស៊ីរីនៅទីក្រុង Geneva  - ảnh 1 គ្មានលទ្ធផលលោតផ្លោះណាមួយក្នុងវង់ចរចារថ្មីអំពីស៊ីរីនៅទីក្រុង Geneva 

(VOVworld) – វង់ចរចារថ្មីអំពីសន្តិភាពនៅស៊ីរីដែល អ.ស.ប. គាំពារ បានបិទ បញ្ចប់នៅទីក្រុង Geneva ស្វីស នាថ្ងៃទី ១៩ ឧសភា ដោយមិនទទួលបានការបោះជំហានលោតផ្លោះណាមួយឡើយសំដៅបញ្ចប់ជំលោះដែលអូសបន្លាយ ក្នុងរយៈពេល ៦ ឆ្នាំនៅប្រទេសមជ្ឈឹមបូព៌ារនេះ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារ ព័ត៌មាន បេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហានៅស៊ីរី លោក  Staffan de Mitsura មានគោលបំណងថា៖ ការចរចាររវាងបណ្ដាភាគីប្រឆាំងនៅស៊ីរីនឹង ត្រូវបានចាប់ផ្តើមឡើងវិញនាខែមិថុនាខាងមុខសំដៅពិភាក្សាអំពីបញ្ហា សំខាន់ៗនៅសេសសល់ក្នុងសប្តាហ៍នេះ។ លោកបានទទួលស្គាល់ថា៖ ភាគីទាំង អស់បានខ្វះខាតពេលវេលាដើម្បីពិភាក្សាដ៏ស៊ីជម្រៅបញ្ហាទាំង ៤ ក្នុងរបៀបវារៈ រួមមាន៖ របៀបគ្រប់គ្រង រដ្ឋធម្មនុញ្ញ ការបោះឆ្នោតនិងការប្រយុទ្ធប្រឆាំងនឹង ភេរវកម្ម។ នេះគឺជាវង់ចរចារទី ៣ រវាងភាគីទាក់ទិននានាស្តីអំពីស្ថានភាពនៅស៊ីរី ក្នុងឆ្នាំ ២០១៧។ ទោះបីជា ភាគីទាំងអស់ទទួលបានការបោះជំហានខាងមនុស្ស ធម៌ក្តី ប៉ុន្តែ អនាគត់របស់ស៊ីរីនៅជាការសាកល្បងធំមួយក្នុងការស្វែងរកសម្លេង រួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ